ប្រាក់ខែ ២ពាន់ដុល្លារ ឱកាសក្លាយជាជំនួយការឧកញ៉ា សួរ វីរៈ ថៅកែក្រុមហ៊ុនដឹកជញ្ជូន វីរៈប៊ុនថាំ

ជុំវិញ​ឧកញ៉ា

មុខជំនួញចេះតែកាក់កបរីកចម្រើនដុះដាឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំក្នុងវិស័យដឹកជញ្ជូន និងទេសចរណ៍ សមិទ្ធផលទាំងនេះហើយ ឧកញ៉ា សួរ វីរៈ ដែលជាថៅកែល្បីឈ្មោះក្រុមហ៊ុនវីរៈប៊ុនថាំ អេចប្រេស ត្រូវការធនធានជាច្រើនមកចូលរួមជាមួយលោកផ្ទាល់ក្នុងការអភិវឌ្ឍន៍អាជីវកម្មបន្ថែមទៀត។

ជាក់ស្តែងនៅថ្ងៃចន្ទ ខែកញ្ញានេះ អ្នកជំនួញ និងជាសប្បុរសជនខ្មែរដែលតែងតែចេញមុខចុះជួយបរិច្ចាគទឹកប្រាក់ជាហូរហែពេលកន្លងមកដល់រាជរដ្ឋាភិបាល រួមទាំងប្រជាពលរដ្ឋផងនោះ បានប្រកាសជ្រើសរើសជំនួយការ ដើម្បីធ្វើការជាមួយលោកផ្ទាល់ដែលទទួលបានប្រាក់បៀវត្សត៍ចាប់ពី ១.០០០ដុល្លារ ដល់ ២.០០០ដុល្លារអាមេរិក និងប្រាក់បេសកកម្មផ្សេងៗ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព