រឿងពិតគួរឲ្យភ្ញាក់ផ្អើលទាំង 7យ៉ាងដែលអ្នកមិនធ្លាប់បានដឹងពីមហាសេដ្ឋីកំពូលៗនៅជុំវិញពិភពលោក

អន្តរជាតិ
84 Shares

ក្នុងសតវត្សន៍ទី២១ នេះចំនួនមហាសេដ្ឋី មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ខណៈចំនួនកើនឥតឈប់នេះ ត្រូវបានគេមើលឃើញថាដោយសារតែភាពជោគជ័យនៅក្នុងមុខជំនួញ ហើយកសាងប្រាក់ចំណូលហូរចូលគ្រប់នាទី។

គេហទំព័រឧកញ៉ាញូស៍ សូមនាំលោកអ្នកមកដឹងពីរឿងពិតទាំង 7 យ៉ាង ដែលមិន​ធ្លាប់​បាន​ដឹង​ពី​ម​ហា​សេដ្ឋី​កំពូល​ៗ​នៅ​ជុំវិញពិភពលោក តទៅ៖

Forbes Billionaires 2021: The Richest People in the World

១. មនុស្សចំនួន ៤៩៣ នាក់ បានក្លាយជាមហាសេដ្ឋីក្នុងមួយឆ្នាំៗ

ការរីករាលដាននៃជំងឺកូវីដ ១៩ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅលើផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ ប៉ុន្តែទោះជាយ៉ាងណាគេយល់ឃើញថាអ្នកមានគឺកាន់តែមានទៅ ហើយចំណែកឯអ្នកក្រវិញគឺកាន់តែក្រទៅៗ ។ ជាក់ស្តែងអ្វីដែលជា​ភស្តុតាង​នោះ គឺថាមនុស្សប្រមាណ ៤៩៣ នាក់ ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋី របស់ Forbes ជារៀងរាល់ឆ្នាំ  ហើយបើគិតជាមធ្យមមានមហាសេដ្ឋីថ្មីម្នាក់រៀងរាល់ ១៧  ម៉ោងម្តង។

២. ចិន និងហុងកុងបង្កើតមហាសេដ្ឋីថ្មីៗ ច្រើនជាងគេបំផុត

ក្នុងចំណោមមហាសេដ្ឋីថ្មីៗ នៅក្នុងបញ្ជីឈ្មោះរបស់ Forbes មាន ២១០ នាក់ កើតចេញពីប្រទេស ចិន និងហុងកុង ។ស្របពេល សហរដ្ឋអាមេរិកមានចំនួនមហាសេដ្ឋីថ្មីច្រើនបំផុតលំដាប់ទី ២ ដោយមានចំនួន ៩៨ នាក់។

៣. បច្ចុប្បន្ន មានមនុស្ស ១០ រូបហើយ ធ្លាប់មានទ្រព្យសម្បត្តិលើស ១០០ ពាន់លានដុល្លារ

កាលពីមុន លោក Jeff Bezos ស្ថាបនិកក្រុមហ៊ុនអាម៉ាហ្សូន គឺជាមនុស្សតែម្នាក់ប៉ុណ្ណោះ ដែលមានទ្រព្យសម្បត្តិសរុបច្រើនជាង ១០០ ពាន់លានដុល្លារអាមេរិក ។ តែក្នុងពេលបច្ចុប្បន្ននេះ មានមនុស្ស ៩ រូបផ្សេងទៀត ក៏បានចូលជាសមាជិកនេះផងដែរ ដោយក្នុងនោះមានដូចជា លោក Elon Musk, Bernard Arnault , Bill Gates , Larry Ellison , Steve Ballmer , Warren Buffett Sergey Brin , Larry Page និង Mark Zuc ។

៤. មហាសេដ្ឋី ១០៦ នាក់ មានអាយុតិចជាង ៤០ ឆ្នាំ

បច្ចុប្បន្នមានមហាសេដ្ឋីជាង ១០០ នាក់ ដែលមានអាយុខ្ទង់ ៣០ ឆ្នាំ ឬតិចជាងនេះប៉ុណ្ណោះ ។ ហើយភាគច្រើននៃមហាសេដ្ឋីក្មេងជាងគេនៅលើពិភពលោក គឺបង្កើតជំនួញដោយខ្លួនឯង។

៥. មហាសេដ្ឋីវ័យក្មេងបំផុតនៅលើលោក មានទ្រព្យ ៣,៣ ពាន់លានដុល្លារ

នៅអាយុ ១៨ ឆ្នាំ លោក Kevin David Lehmann ដែលជាជនជាតិអាឡឺម៉ង់ បានក្លាយជាមហាសេដ្ឋីក្មេងជាងគេនៅលើពិភពលោក។ នេះក៏ដោយសារ Lehmann បានទទួលភាគហ៊ុនទាំងស្រុងពីឪពុករបស់គេ ដែលជាស្ថាបនិករបស់ក្រុមហ៊ុន Dm-drogerie markt ។

៦. មហាសេដ្ឋីភាគច្រើន ផ្តើមចេញពីការរកស៊ី​ដោយបាត​ដៃ​ទទេ

​​នៅក្នុងឆ្នាំ ២០០១ មហាសេដ្ឋីលើពិភពលោក មានតិចជាងពាក់កណ្តាល (៤៩%) ដែលផ្តើមចេញពីការរកស៊ីត្រឹមចំណុចសូន្យ ប៉ុន្តែរហូតដល់ឆ្នាំ ២០២១ នេះ ៧២% នៃមហាសេដ្ឋីលើពិភពលោកគឺផ្តើមចេញពីបាតដៃទទេរ ។

៧.​ មនុស្សយ៉ាងហោចណាស់ ៦១ នាក់ ត្រូវធ្លាក់ពីតំណែងមហាសេដ្ឋី

ក្នុងរយ:ពេលមួយឆ្នាំចុងក្រោយ នៅចន្លោះឆ្នាំ ២០២០ និង ២០២១ មានមនុស្សយ៉ាងហោចណាស់ ៦១ នាក់ ត្រូវជ្រុះចេញពីតំណែងជាមហាសេដ្ឋីរបស់ពួកគេ នេះបើតាមរបាយការណ៍ពី​ Forbes។ តែទោះជាយ៉ាងណានេះគឺជាចំនួនតិចតួចបំផុត នៃការបាត់បង់ឋានៈនេះ ក្នុងរយ:ពេលមួយទសវត្សរ៍ចុងក្រោយ ។

ប្រភព: Yahoo

រឿងពិតគួរឲ្យភ្ញាក់ផ្អើលទាំង 7យ៉ាងដែលអ្នកមិនធ្លាប់បានដឹងពីមហាសេដ្ឋីកំពូលៗនៅជុំវិញពិភពលោក
84 Shares