ឈឺ​ជាង ៤០ ឆ្នាំ ​​គ្រូពេទ្យ​ខ្មែរ​ម្នាក់​វះកាត់ភ្នែករដ្ឋមន្រ្តី​ក្រសួង​កសិកម្មបានជោគជ័យ

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម ឯកឧត្តម វេង សាខុន បាន​ទទួលការ​​វះកាត់ភ្នែក​ដោយ​ជោគជ័យ ក្រោយ​មាន​បញ្ហា​ជាង ៤០ ឆ្នាំ​បន្សល់ទុកតាំងពីជំនាន់​ប៉ុលពត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោករដ្ឋមន្រ្តី​បាន​កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលោកសាស្រ្តាចារ្យវជ្ជបណ្ឌិត គង់ ពិសិដ្ឋ ឯកទេសចក្ខុរោគ ដែលបានជួយធ្វើការវះកាត់ភ្នែកទាំងសងខាង​ក្នុងពេលតែមួយទទួលបានជោគជ័យ ដោយគ្មានស្នាមរបួស កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ។

បើតាម​លោករដ្ឋមន្រ្តី​ ជំងឺ​ភ្នែកនេះ​ជាកេរដំណែលបន្សល់ទុកមកជាយូរមកហើយ ដែលបានទទួលរងផលប៉ះពាល់នៅក្នុងការបំពេញការងារជាយុវជនកងចល័តក្នុងរបបខ្មែរក្រហម ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ហើយបានរក្សាទុកមកទល់ពេលនេះមានរយៈពេលជាង៤០ឆ្នាំមកហើយ៕