និស្សិតកម្ពុជា ២រូប ផលិត Drone ដឹកមនុស្សសម្រួល​ដល់​កិច្ចការ​ពន្លត់​អគ្គិភ័យដោយជោគជ័យ

សង្គម​និង​សេដ្ឋកិច្ច
330 Shares

និស្សិតកម្ពុជាពីររូប ផលិតដ្រូន​ដឹក​មនុស្ស ឬ Human Carrier Drone ដោយជោគជ័យ ក្នុងគោលបំណង​រំលស់​បញ្ហា​កកស្ទះ​ចរាចរណ៍ និង​សម្រួល​ដល់​កិច្ចការ​ពន្លត់​អគ្គិភ័យ​ ខណៈដែលនេះជាសមិទ្ធផលថ្មីមួយរបស់និស្សិតកម្ពុជា។

ការអភិវឌ្ឍន៍ផលិតជា Drone ដឹកមនុស្សនេះ ​ជា​កិច្ចសហការ​រវាង​លោក ឡុ​ញ វ៉ាន់​​សិទ្ធ និស្សិត​ឆ្នាំ​ទី​៤ ផ្នែក​វិស្វកម្ម​អេឡិចត្រូនិក និង​លោក ជ្រោយ សុធា​រ៉ា និស្សិត​ឆ្នាំ​ទី​៣ ផ្នែក​វិស្វកម្ម​មេកា​និក ដែល​ពួកគេ​ទាំងពី​​កំពុងសិក្សាពីវិទ្យាស្ថានជាតិពហុបច្ចេកវិជ្ជាកម្ពុជា (NPIC) 

ដ្រូន​ទម្ងន់​សរុប ១២៥​ គីឡូក្រាម ដែល​អភិវឌ្ឍ​ដោយ​និស្សិត​ទាំង ​២ និង​ទទួល​ជំនួយ​ពី​ជំនួយការ​ប៉ុន្មាន​នាក់​ទៀត គឺជា​គំនិត​ផ្ដួចផ្ដើម​ពី​វិទ្យាស្ថាន និង​ឧបត្ថម្ភ​ដោយ​វិទ្យាស្ថាន ដែលមាន​ឯកទេស​ខាង​បច្ចេកវិទ្យា​នេះ​៕

និស្សិតកម្ពុជា ២រូប ផលិត Drone ដឹកមនុស្សសម្រួល​ដល់​កិច្ចការ​ពន្លត់​អគ្គិភ័យដោយជោគជ័យ
330 Shares