ស្រ្តី​ដើម​កំណើត​ខ្មែរ​ម្នាក់ ត្រូវ​បាន​ប្រធានាធិបតី​បារាំង​តែងតាំង​ជាអគ្គរដ្ឋទូតបារាំងប្រចាំប្រទេស​ឡាវ

សង្គម​និង​សេដ្ឋកិច្ច

តាម​ការចុះផ្សាយពី​សារព័ត៌មាន​ Gavroche Thaïlande ប្រធានាធិបតី​បារាំង​បាន​តែងតាំង​ស្រ្តី​ដើមកំណើត​ខ្មែរ​ម្នាក់​ ជាឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសឡាវ។ តាមសារព័ត៌មាន​ដដែល​បាន​ចុះផ្សាយ​ថា លោកស្រី ឈួរ ស៊ីវឡេង (Siv Leng Chhuor) អាយុ៥៤ឆ្នាំ ដែលមានកំណើតនៅរាជធានីភ្នំពេញ ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសឡាវ បន្តពីលោកស្រី Florence Jeanblanc-Risler  ដែលបានបញ្ចប់អណត្តិកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី ឈួរ ស៊ីវឡេង ទទួលបានការតែងតាំ ពីលោកប្រធានាធិបតី Emmanuel Macron និងលោកនាយករដ្ឋមន្ត្រី Jean Castex។

យោងតាមការផ្សាយរបស់ Gavroche Thaïlande ស្ត្រីដែលមានដើមកំណើតនៅរាជធានីភ្នំពេញរូបនេះ មានពិសោធន៍ជាច្រើនលើការងារការទូតនៅក្នុងនយោបាយបារាំង។ លោកស្រី ស៊ីវឡេង ចូលបម្រើការនៅក្រសួងការបរទេសបារាំង ចាប់តាំងពីឆ្នាំ១៩៩៥មក។

មុនពេលទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសឡាវ ចាប់តាំងពីខែមេសា ឆ្នាំ២០១៧ មក លោកស្រី ស៊ីវឡេង ជាអគ្គកុងស៊ុលបារាំងប្រចាំខេត្ត Canton ប្រទេសចិន៕