ផ្នត់គំនិត​១៣​ចំណុច បង្ហាញ​ភាព​​ក្លាហាន​របស់​យុទ្ធជនស៊ាំម៉ូ រ៉ៃជប៉ុន

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច
0 Shares

ស៊ាំម៉ូរ៉ៃ គឺជា​ពួក​អភិជនយោធា និង​ជាកងវរសេនាធំរបស់ជប៉ុន នៅយុគសម័យបុរាណ និង​សម័យ​ទំនើប​នាពេលបច្ចុប្បន្ន។ហើយពួកគេពិតជាល្បីល្បាញក្នុង​ការប្រយុទ្ធជាមួយស្មារតី​មិន​ខ្លាចការ​ស្លាប់ ដើម្បី​ជ័យជំនះ ជាមួយនឹងមោទនភាពរបស់ប្រជាជាតិនៃអាណាចក្រជប៉ុន។

ខាង​ក្រោម​នេះ​ជាប្រយោគដាស់ស្មារតី និងបង្ហាញពីភាពអង់អាចក្លាហានទាំង ១៣ឃ្លារបស់​យុទ្ធជន​ស៊ាំ​ម៉ូរ៉ៃ៖

១/ កិត្តិយសមិនអាចឈ្នះអំណាចបានទេ ប៉ុន្តែវាទទួលបានការគោរព ហើយការគោរពនេះឯង​នាំឱ្យ​ទទួលបាននូវអំណាច។

២/ វាជាការពិតដែលយុវជនស៊ាំម៉ូរ៉ៃមានស្មារតីរឹងមាំ និងគ្មានការភ័យខ្លាច និងមិនដែលបោះបង់។

៣/ ថ្ងៃនេះជាជ័យជម្នះលើខ្លួនឯងកាលពីម្សិលមិញ ហើយថ្ងៃស្អែកនឹងក្លាយជាជ័យជំនះ​របស់​អ្នក​លើ​ជន​ដែលកំសាក។

៤/ ដំបូងប្រើការគិតរបស់អ្នក បន្ទាប់មកប្រើភ្នែករបស់អ្នក ហើយនៅទីបំផុតប្រើរាងកាយរបស់អ្នក។

៥/ បើផ្នត់គំនិតទន់ខ្សោយ ពេលមានការរំខានពីខាងក្រៅ វានឹងធ្វើឱ្យយើងងាយប្រែប្រួល។

៦/ ចំណេះដឹងមិនមែនជាអំណាចទេ វាគ្រាន់តែជាសក្តានុពលប៉ុណ្ណោះ តែការអនុវត្តចំណេះ​ដឹង​ទាំង​នោះ​ទេទើបជាអំណាចពិតប្រាកដ។

៧/ ក្នុងនាមជាយុទ្ធជនស៊ាំម៉ូរ៉ៃម្នាក់ ខ្ញុំត្រូវតែពង្រឹងឥរិយាបថរបស់ខ្ញុំឱ្យក្លាយ​ទៅជាមនុស្សម្នាក់​ដែល​មាន​ភាព​ល្អឥតខ្ចោះពីខាងក្នុង (អារម្មណ៍ និងស្មារតី)។

៨/ អ្វីៗគ្រប់យ៉ាងដែលអ្នកចង់ធ្វើនៅក្នុងជីវិតនេះ អ្នកត្រូវមានជំនាញ និងឆន្ទៈ។

៩/ យកឈ្នះខ្លួនឯងហើយ អ្នកនឹងអាចយកឈ្នះគូប្រជែងរបស់អ្នកបាន។

១០/ ជីវិតមនុស្ស គឺពិតជាខ្លីខ្លាំងណាស់ ដូចនេះសូមអ្នកសម្រេចកិច្ចការភ្លាមៗទៅ ហើយ​វាជាការ​ប្រសើរ​សម្រាប់ការរស់នៅដោយធ្វើអ្វីៗដែលអ្នកពេញចិត្ត។

១១/ ជាយុទ្ធជនស៊ាំម៉ូរ៉ៃ បើទោះជាដឹងថាចាញ់ ក៍ត្រូវតែលើកចុងកាំបិតឡើងដែរ។

១២/ លក្ខណៈសំគាល់នៃយុទ្ធជនស៊ាំម៉ូរ៉ៃគឺ ស្មារតី មិនមែនជាជំនាញឡើយ។

១៣/ អ្នកចម្បាំងខ្លាំងមាន២ប្រភេទ៖ ១.ទទួលជ័យជម្នះ តែអាចរក្សាស្មារតី​ប្រយុទ្ធបន្តដោយ​មិន​អំនួត ​និង​មានការប្រុងប្រយ័ត្នជានិច្ច។ ២.បើចាញ់ ក៏នៅតែខិតខំរកវិធីដើម្បីឈ្នះ រហូតដល់​ដង្ហើម​ចុង​ក្រោយដែរ៕

ប្រភព​ផេក៖ ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា
អត្ថបទដោយ៖​ភួង អធិការ

0 Shares
Loading...