World Bank ព្យាករណ៍ថាសេដ្ឋកិច្ចប្រទេសថៃនឹងអាចកើនឡើង ១% នៅឆ្នាំនេះ

អន្តរជាតិ
66 Shares

សេដ្ឋកិច្ចរបស់ប្រទេសថៃ ត្រូវបានធនាគាពិភពលោក ព្យាករណ៍ថានឹងអាចកើនឡើង ១% នៅឆ្នាំនេះ ពោលគឺធ្លាក់ចុះពី ២,២% ដែលបានព្យាករណ៍នៅក្នុងខែកក្កដា ដោយសារតែការកើនឡើងនៃអ្នកឆ្លងកូវីដ ១៩ និងការពន្យាពេលបើកឲ្យភ្ញៀវទេសចរណ៍ចូលមកលេងកម្សាន្តក្នុងប្រទេសឡើងវិញ ។

ប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី ២ របស់អាស៊ីអាគ្នេយ៍មួយនេះ បានធ្លាក់ចុះ ៦,១% កាលពីឆ្នាំមុន ដែលជាការធ្លាក់ចុះយ៉ាងគំហុកបំផុត នៅក្នុងរយ:ពេលជាងពីរទសវត្សរ៍ចុងក្រោយ ស្របពេលវិស័យទេសចរណ៍ ដែលជាប្រភពចំណូលដ៏សំខាន់ ត្រូវបានជាប់គាំង ដោយសារផលប៉ះពាល់នៃជំងឺរាតត្បាតជាសកលមួយនេះ ។

លោក Kiatipong Ariyapruchaya ដែលជាសេដ្ឋវិទូជាន់ខ្ពស់ របស់ធនាគារពិភពលោកប្រចាំប្រទេសថៃ បានប្រាប់សន្និសីទកាសែតមួយថា សេដ្ឋកិច្ចរបស់ថៃ ឥឡូវនេះត្រូវបានគេរំពឹងថានឹងវិលត្រលប់ទៅរកកម្រិតមុនពេលមានជំងឺរាតត្បាតវិញ នៅឆ្នាំ ២០២៣ ខាងមុខ ។

មិនតែប៉ុណ្ណោះ លោកបានន្ថែមទៀតថា ភ្ញៀវទេសចរបរទេសចំនួន ១,៧ លាននាក់ នឹងចូលមកលេងនៅក្នុងប្រទេសថៃ នៅឆ្នាំក្រោយ ស្របពេលសេដ្ឋកិច្ចនៅក្នុងពេលជាមួយគ្នានោះ ត្រូវបានព្យាករណ៍ថានឹងកើនឡើងវិញ ៣,៦% ផងដែរ ។

លើសពីនេះ លោក Kiatipong បានបន្ថែមទៀតថា ការនាំចេញ និងវិធានការសារពើពន្ធ អាចជាការគាំទ្រដ៏ធំមួយ សម្រាប់ការស្តាសេដ្ឋកិច្ចក្នុងប្រទេសឡើងវិញ ខណ:ធនាគារពិភពលោក ក៏បានគាំទ្រដល់រដ្ឋាភិបាលថៃ ក្នុងការលើកកម្ពស់បំណុលសាធារណ:របស់រដ្ឋាភិបាល ដើម្បីជួយស្រោចស្រង់សេដ្ឋកិច្ចជាតិផងដែរ ៕ 

ប្រភព: Kelo.com

World Bank ព្យាករណ៍ថាសេដ្ឋកិច្ចប្រទេសថៃនឹងអាចកើនឡើង ១% នៅឆ្នាំនេះ
66 Shares