បង្ហាញមុខជំទាវស្រស់ស្អាតពេញដោយសមត្ថភាព ១១រូប ឧត្តមភរិយាឧកញ៉ាវ័យក្មេងគ្រាក់ៗនៅកម្ពុជា

ជុំវិញ​ឧកញ៉ា

យើងសង្កេតឃើញទាំងអស់គ្នា នៅក្នុងសង្គមកម្ពុជាយើងបច្ចុប្បន្ន ស្រ្តីមិនមែនត្រឹមតែជាស្រ្តីមេផ្ទះមួយមុខតែប៉ុណ្ណោះទេ ពួកគាត់ថែមទាំងជាអ្នកស្វែងរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ ជាអ្នកបណ្តុះបណ្តាល កាន់ដំណែងធំក្នុងជួររាជការ និងជាអ្នកចូលរួមការអភិវឌ្ឃន៍សង្គមជាតិថែមទៀតផង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រៅពីការងារសម្រាប់ជួយខ្លួនឯង ការអភិវឌ្ឍន៍ផ្ទាល់ខ្លួន ស្រ្តីក៏ល្បីឈ្មោះខាងរៀបចំទុក ឬនៅពីក្រោយភាពជោគជ័យរបស់បុរសៗ ដូច្នេះ ស្រ្តីគឺជាកត្តាមួយយ៉ាងសំខាន់មិនអាចខ្វះបាន។ បើយោងទៅតាមរបាយការណ៍វាយតម្លៃរបស់វាទិកាសេដ្ឋកិច្ចពិភពលោកបានឲ្យដឹងថា ស្រ្តីកម្ពុជាជាប់លេខ ២៥នៅក្នុងចំណោម១៥៣ ប្រទេស ដែលជាតួលេខបង្ហាញពីការចូលរួមរបស់ស្រ្តីនៅក្នុងសេដ្ឋកិច្ចកម្ពុជា។

សរុបមក ស្រ្តីប្រៀបបានទៅនឹងសរសៃឈាមសង្គម ឆ្អឹងខ្នងសេដ្ឋកិច្ចដែលមិនអាចខ្វះបាន ជាម្តាយ ជាវិចិត្រករមនុស្ស មាតាដៃ១០០ សម្រាប់ពិភពលោកទាំងមូល។ បុរាណដាក់មួយឃ្លាថា «ស្រ្តីបង្វិលចង្រ្កានមិនជុំ» ពាក្យនេះបានដាក់ជាប់នៅក្នុងក្រអៅបេះដូងស្រ្តីខ្មែរ ស្ទើរតែលុបមិនជ្រះ ហើយវាក៏ជាឥទ្ធិពលមួយនៅក្នុងការបង្អាក់ដំណើរការអភិវឌ្ឍន៍សមត្ថភាពរបស់ស្រ្តីផងដែរ។

គេហទំព័រឌីជីថលឧកញ៉ាញូស៍ សូមបើកកកាយលាតត្រដាងបញ្ជីឈ្មោះលោកជំទាវ ២០រូប ស្រស់ស្អាតពោលពេញដោយសមត្ថភាពជាឧត្តមភរិយាអ្នកឧកញ៉ា និងឧកញ៉ា វ័យក្មេងកំពុងជោគជ័យល្បីៗទាំងក្នុងមុខជំនួញ ព្រមទាំងកិច្ចការមនុស្សធម៌ ដូចតទៅ៖

១.លោកជំទាវ វ៉ាន់ សម្ភស្ស ឧត្តមភរិយាអ្នកឧកញ៉ ហេង សីទ្ធី  ប្រធានក្រុមហ៊ុន ម៉ារីថាមគ្រុប

២.លោកជំទាវ ហុង ដានី ជាឧត្តមភរិយាឧកញ៉ា ថៃ ជាហួត ដែលកំពុងដឹកនាំគ្រប់គ្រង និងជាមគ្គុទេស៍មានភាពលេចធ្លោក្នុងមុខជំនួញដែលកាន់កាប់តួនាទីជាអគ្គនាយិកា ក្រុមហ៊ុន បុរី ប៉េង ហួត

៣.លោកជំទាវ ជា សុឡាឌី ឧត្តមភរិយាឧកញ៉ា ផន វណ្ណិត អនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូតិ៍កម្ពុជា និងទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី

៤.លោកជំទាវ ប៊ុន ចន្ទូ ឧត្តមភរិយាឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុន អេចប្រេស 

៥.លោកជំទាវ វ៉ន សុមេតា ឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុន ណាវ៉ាត់ត្រា ខ្នាតយក្ស

៦.លោកជំទាវ រឿន ស្រីពេជ្រ ជាឧត្តមភរិយាឧកញ៉ា ឡេង និមល ម្ចាស់បុរី ឡេង និមល

៧.លោកជំទាវ ម៉េង ស៊ីដែន ប្រធានគ្រប់គ្រងគណនេយ្យក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា ឧត្តមភរិយាឧកញ៉ា វ៉ៃ យុទ្ធ

៨.លោកជំទាវ រ៉ា វីន ឧត្តមភរិយាឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន Jet’s group

៩.លោកជំទាវ ស៊ុន សុន្ទរី ហៅស្រីអូន ម្ចាស់ក្រុមហ៊ុន សម្រស់ធម្មជាតិ ឧត្តមភរិយាឧកញ៉ា ឈាង រ័ត្ន

១០.លោកជំទាវ ឈ លីជូ ឧត្តមភរិយាឧកញ៉ា ឈឹម បញ្ញា ម្ចាស់បុរី ច័ន្ទខាស់សល និងប្រធានក្រុមប្រឹក្សាភិបាល at ក្រុមហ៊ុន អ.ដាប់បែលយូ.អិនវេសម៉ិន

១១.លោកជំទាវ លី ដាណា ឧត្តមភរិយាឧកញ៉ា លី ហុង ម្ចាស់គម្រោង The Penthouse Resident និងសណ្ឋាគារ អង្គរភែលែល រីសត់ ខេត្តសៀមរាប