នេះ​ហើយ​មុខមាត់​ពិត​ម្ចាស់ហាងកាហ្វេយីហោខ្មែរល្បី ទាំង ៥ រូប កំពុងគ្រប់គ្រង អាណាចក្រ​កាហ្វេធំៗនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ក្រៅពីយីហោ​បរទេស​ មាន​ហាងកាហ្វេ​ក្នុងស្រុក​​បង្កើតប្រេន​ថ្មី ក៏​កំពុង​ទទួលបានការគាំទ្រ​យ៉ាង​ខ្លាំងពីមហាជនទូទៅ។ អាជីវកម្ម​បើក​ហាង​កាហ្វេ កាន់តែ​រីកដុះដាល​ជាពិសេស​នៅទីក្រុង​ភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្ងៃនេះឧកញ៉ាញូសន៍ណែនាំ​ពី​មុខមាត់​ម្ចាស់ហាង កាហ្វេ យីហោខ្មែរល្បីទាំង ៥ រូប ដែល​កំពុងគ្រប់គ្រងអាណាចក្រកាហ្វេធំៗនៅកម្ពុជា។

១. Brown coffee: គឺជាយីហោជោគជ័យបំផុតមួយរបស់កម្ពុជា ដែល​ស្ថាបនិករបស់ប្រោន កាហ្វេ មានបួននាក់ មានលោក ឆាង ប៊ុនលាង លោក កាង ហុក លោក កាង សែន និង លោក លីវ ឈួង។ ប្រោន កាហ្វេ គឺជាយីហោហាងកាហ្វេរបស់ខ្មែរលំដាប់លេខមួយនាពេលបច្ចុប្បន្ន ទទួល​បាន​ការគាំទ្រ​ទាំង​ជន​បរទេស អ្នក​ជំនួញ​ក៏​ដូចជា​ពលរដ្ឋខ្មែរ​ទូទៅ។

២. Mobile coffee: ជាប្រេនកាហ្វេក្នុងស្រុកមួយ ដែលមានលោកយ៉ែម ឈីម ជាស្ថាបនិក។ សព្វថ្ងែ Mobile Coffee មាន ២៦ សាខាហើយគ្រោង​ពង្រីកសាខាថ្មីៗបន្ថែមទៀត។

៣. Tube coffee: អ្នកដែលនិយមផឹកកាហ្វេប្រេ៊នៗ ជាពិសេសយុវវ័យ ប្រាកដជាស្គាល់ Tube Cafe ដែលជាហាងកាហ្វេដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​នាពេលបច្ចុប្បន្ននេះ។

កញ្ញា ស៊ូ មុន្នីពេជ្រ ជានាយកប្រតិបត្តិ និងជាសហស្ថាបនិក Tube Café។ បើ​តាម​ម្ចាស់​ហាងកាហ្វេ​វ័យក្មេង​នេះ ជោគជ័យលើម៉ាកយីហោហាង​កាហ្វេ​ខ្មែរនេះ ក៏​គ្រោង​ឈានជើងចេញទៅទីផ្សារអន្តរជាតិ។ បច្ចុប្បន្ននេះ Tube Café មាន ៦សាខាក្នុងរាជធានីភ្នំពេញ។

៤. Noir coffee: ជាហាងកាហ្វេបែបខ្មែរមានស្ថាបនិក​លោក ទិត្យ សុធារ៉ា ដែលចាប់ផ្ដើមឡើងនៅខេត្តសៀមរាប និងបានចូលទីផ្សារទីក្រុងភ្នំពេញនៅចុងឆ្នាំ ២០១៩។ ក្រៅពីបទពិសោធន៍ម្ហូប និងរសជាតិកាហ្វេ​បែបខ្មែរ អាជីវកម្មមួយនេះមានគោលការណ៍បង្កើតគុណតម្លៃ៣តាមរយៈសេវាកម្មបុគ្គលិក ដែលជាវប្បធម៌ការងារស្នូលខាងក្នុងធ្វើឲ្យអតិថិជន ទទួលបានអារម្មណ៍ពិសេសម្យ៉ាងខុសពីអាជីកម្មដទៃ និងចង់ត្រឡប់មកជាថ្មីមិនចេះចប់មិនចេះហើយឡើយ។

៥.Cyclo Cafe: លោក ឃួន យូអ៊ី ជាស្ថាបនិកវ័យក្មេង ដែលបញ្ចប់ការសិក្សាផ្នែកគ្រប់គ្រង បានចាប់ផ្តើមពីការបើកអាជីវកម្មតូប ស៊ីក្លូកាហ្វេជាតូបកាហ្វេដែលលក់នៅតាមចិញ្ចីមផ្លូវ រហូតដល់ហាងធំដែលមានការពេញនិយមជាច្រើនពីសំណាក់ សិស្សនិស្សតិ បុគ្គលិកក្រុមហ៊ុននានា។