ទម្លាយ​ព័ត៌មាន ការពិត​ស្ដេច​សុល​តង់​​ប្រទេស​ប្រ៊ុយណេ​ មិនមែន​ជា​អ្នកមាន​ដាច់​គេ​នៅ​អាស៊ី​អាគ្នេយ៍​នោះទេ

អន្តរជាតិ
104 Shares

ស្ដេច​សុល​តង់​នៃ​ប្រទេស​ប៊្រុយណេ​ ​ជា​បុគ្គល​មាន​ឥទ្ធិពល​មួយ​រូប​នៅ​ប៉ែក​អាស៊ីអាគ្នេយ៍​នេះ​។

ធ្លាប់​ល្បីសុសសាយជា​ស្តេច​មាន​បំផុត​ ការពិត​មិន​អីចឹងទេ។ បើ​ទោះ​ជា​ទ្រង់​ជាប់​ងារ​ជា​បុគ្គល​មាន​ឥទ្ធិពល​មួយ​រូប​ក្នុង​ចំណោម​មនុស្ស​រាប់​រយ​លាន​នាក់​ក៏​ពិតមែន តែ​បើ​និយាយ​ពី​ទំហំ​ទ្រព្យ​សម្បត្តិ​វិញ គឺ​នៅ​ចាញ់​ស្ដេចត្រាញ់​ឥណ្ឌូណេស៊ី​នៅឡើយ គឺ​គ្រួសារ​ត្រកូល​ Hartono ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​បំផុត​នៅ​អាស៊ីអាគ្នេយ៍។

ប្រភព​ព័ត៌មាន​បរទេស បាន​ចុះផ្សាយ​​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​មាន​បំផុត​នៅ​អាស៊ីអាគ្នេយ៍​នា​ពេល​បច្ចុប្បន្ន៖

1/ បងប្អូន​ត្រកូល Hartono នៃ​ប្រទេស​ឥណ្ឌូណេស៊ី​ មាន​ទ្រព្យសម្បត្តិ​ប្រមាណ ៣៨,៨ ពាន់​លាន​ដុល្លារ

2/ បងប្អូន​ត្រកូល Chearavanont នៃ​ប្រទេស​ថៃ មាន​ទ្រព្យសម្បត្តិ​ប្រមាណ ៣០,២ ពាន់​លាន​ដុល្លារ

3/ លោក Zhang Yong នៃ​ប្រទេស​សិង្ហបុរី មាន​ទ្រព្យសម្បត្តិ​ប្រមាណ ២៣ ពាន់​លាន​ដុល្លារ

4/ ​ស្ដេច​សុល​តង់ Sultan Hassanal Bolkiah នៃ​ប្រទេស​ប៊្រុយណេ មាន​ទ្រព្យសម្បត្តិ​ប្រមាណ ២០ ពាន់​លាន​ដុល្លារ

5/ បងប្អូន​ត្រកូល Sy នៃ​ប្រទេស​ហ្វីលីពីន មាន​ទ្រព្យសម្បត្តិ​ប្រមាណ ១៣,៩ ពាន់​លាន​ដុល្លារ

6/ លោក Tan Sri Robert Kuok នៃ​ប្រទេស​ម៉ាឡេស៊ី មាន​ទ្រព្យសម្បត្តិ​ប្រមាណ ១២,២ ពាន់​លាន​ដុល្លារ

7/ លោក Pham Nhat Vuong នៃ​ប្រទេស​វៀតណាម មាន​ទ្រព្យសម្បត្តិ​ប្រមាណ ៧,៣ ពាន់​លាន​ដុល្លារ

8/ លោក Tay Za នៃ​ប្រទេស​មីយ៉ាន់ម៉ា​ មាន​ទ្រព្យសម្បត្តិ​ប្រមាណ ៦,៨ ពាន់​លាន​ដុល្លារ

បញ្ជាក់​ដែរ​ថា ដោយសារ​នៅ​ប្រទេស​ ៣ ផ្សេង​ទៀត​ដូចជា ប្រទេស​ឡាវ កម្ពុជា និង​ទីម័រខាងកើត​មិន​មាន​ព័ត៌មាន​បញ្ជាក់​ច្បាស់លាស់​ពី​ទំហំ​ទ្រព្យសម្បត្តិ​របស់​បុគ្គល​មាន​បំផុត​ប្រចាំ​ប្រទេស ទើប​ឧកញ៉ាញូវសន៍​មិន​អាច​រក​ទិន្នន័យ​មក​ចុះផ្សាយ​បាន៕

ប្រភព: បរទេស

ទម្លាយ​ព័ត៌មាន ការពិត​ស្ដេច​សុល​តង់​​ប្រទេស​ប្រ៊ុយណេ​ មិនមែន​ជា​អ្នកមាន​ដាច់​គេ​នៅ​អាស៊ី​អាគ្នេយ៍​នោះទេ
104 Shares