អតីតកាល លោក ម៉ិច សីហា ធ្លាប់គិតចង់សម្លាប់ខ្លួនឯងម្ដងៗ ដោយសាររឿងទាំងនេះ!

សង្គម​និង​សេដ្ឋកិច្ច

នៅក្នុងវីដេអូនៃការចែករំលែកបទពិសោធន៍ជីវិតផ្ទាល់ខ្លួន ពីបញ្ហាបាក់ទឹកចិត្តកម្រិតធ្ងន់ធ្ងរ លោក ម៉ិច សីហា អគ្គនាយកវិទ្យាស្ថានអន្តរជាតិ ikey បានរៀបរាប់នូវបញ្ហាជាច្រើនដែលធ្លាប់ឆ្លងកាត់កន្លងមក រហូតមានពេលខ្លះលោកបែកគំនិតគិតចង់សម្លាប់ខ្លួនម្ដងៗ ដោយសារទ្រាំ និងភាពបរាជ័យ ជាពិសេសការឈឺចាប់ធំៗនៅក្នុងជីវិត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វាគ្មិនពូកែវោហារ និយមចែករំលែកបទពិសោធន៍ក្បួនរកស៊ី តាមប្រព័ន្ធឌីជីថល រូបនេះថ្លែងថា៖ “កាលពីមុន ពេលខ្លះខ្ញុំសឹងមិនអាចទ្រាំបាន ជីវិតខ្ញុំធ្លាប់ឆ្លងកាត់ទាំងជោគជ័យ និងបរាជ័យ។ ទម្រាំមកដល់ចំណុចនេះ អាយុប៉ុណ្ណឹង ភាពបរាជ័យ និងជោគជ័យ កាលពីអតីតកាលសរបស់ខ្ញុំ គឺដើរទន្ទឹមគ្នា ហាក់បីដូចជាស្រមោលអន្ទោលតាមប្រាណ”។

ងាកមកនិយាយដល់បច្ចុប្បន្នភាពរបស់ខ្លួនវិញ ម៉ិច សីហា បញ្ជាក់ថា សព្វថ្ងៃ គាត់អាចសម្រេចក្ដីសុបន្តិបានមួយផ្នែកក្នុងជីវិត ពោលគឺអាចមានលទ្ធភាពមើលថែឳពុកម្ដាយ ភរិយា ខ្លួនឯង និងគ្រួសារទាំងមូលបានសមរម្យ ហូបឆ្ងាញ់ រស់នៅស្រួល ប្រកបដោយកិត្តិយស។

អគ្គនាយកវិទ្យាស្ថានអន្តរជាតិ ikey រូបនេះឱ្យដឹងទៀតថា គាត់សប្បាចិត្ត និងអ្វីដែលលោកទទួលបានសព្វថ្ងៃ ក៏ប៉ុន្តែលោកសង្កត់ធ្ងន់ថា ភាពជោគជ័យវាមានកម្រិតគួរអោយកត់សម្គាល់ ជីវិតរបស់គាត់នៅអាយុប្រហែលជា ២៥ឆ្នាំ គាត់បានជួបឧបសគ្គធំៗ ធ្វើអោយលោករើខ្លួនសឹងមិនផុត ហើយក៏ត្រូវបណ្ដែតបណ្ដោយខ្លួននៅក្នុងស្ថាននោះ បីទៅបួនឆ្នាំថែមទៀតផង។

លោកក៏បានរំលឹកទៀតថា ចាប់តាំងពីអាយុ២៥ឆ្នាំ មក ការបរាជ័យរបស់ខ្លួន ទាំងការងារ ការរកសុី ទាំងទ្រព្យសម្បត្តិ ថវិកា បានបាត់បង់ទាំងអស់ ស្ទើរតែពេលនោះទ្រាំមិនបាននៅអ្វីដែល យើងគិតថាយើងអាចឈ្នះតែបែរជាបរាជ័យទៅវិញ។ ការបរាជ័យធំមួយទៀតដែលធ្វើអោយគាត់ស្ទើរតែចង់បោះបង់សូម្បីតែជីវិត គឺការបែកបាក់គ្រួសារ ហើយការបែកបាក់គ្រួសារនេះហើយដែលធ្វើអោយគាត់មានសតិ ឬក៏អាចហៅថា សម្ពាធផ្លូវចិត្ត មួយកម្រិតធ្ងន់។

ក្នុងន័យនេះ អគ្គនាយកវិទ្យាស្ថានអន្តរជាតិ ikey លោក ម៉ិច សីហា ចង់ចែករំលែកបទពិសោធន៍ជីវិតពិត និងជាពិសេសដាស់តឿនដល់អ្នកដែលឆ្លងកាត់រសជាតិបែបនេះ សូមកុំបោះបង់ខ្លួនឯងចោលឱ្យសោះ ឬឈានដល់ការគិតខ្លីដូចលោក ព្រោះគ្រប់បញ្ហាតែងតែមានដំណោះស្រាយ៕  

ទស្សនាវីដេអូពេញ៖ បើអ្នកបាក់ទឹកចិត្តនៅក្នុងជីវិត ពិបាកគំនិតរកស៊ីសូមស្ដាប់វីឌីអូនេះ