ហួស​ការរំពឹងទុក Tesla លក់ឡាន​ចេញបានច្រើន​រាប់​សែន​គ្រឿង ម៉ូដែលស៊ីដាច់គេ​គឺ Model 3

អន្តរជាតិ

បើ​តាម​ប្រភព​ព័ត៌មាន​ផ្ដល់​ឲ្យ​ដោយ​ក្រុមហ៊ុន Tesla Inc បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា ពួកគេ​បាន​លក់​រថយន្ត​អស់​ប្រមាណ ២៤១ ៣០០ គ្រឿង​ គិត​ត្រឹម​បិទ​បញ្ជី​ត្រីមាស​ទី ៣ ឆ្នាំ​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្ថិតិ​ខាងលើ​នេះ​ គឺ​​ហួស​ពី​ការ​សន្និដ្ឋាន​ពី​អ្នកជំនាញ​ដែល​បាន​ព្យាករណ៍​ថា Tesla នឹង​អាច​លក់​រថយន្ត​ប្រភេទ​អគ្គិសនី​របស់​ពួកគេ​បាន​ត្រឹម ២២៩ ២៤២ គ្រឿង​ប៉ុណ្ណោះ។ នេះ​បើ​តាម​ការ​ព្យាករណ៍​ពី Refinitiv data។

ក្នុង​ចំណោម​រថយន្ត​ដែល Tesla លក់​ចេញ​ក្នុង​ត្រីមាស​ទី ៣ នេះ​ គឺ​មាន​រថយន្ត​ម៉ូដែល Model 3 និង​ប្រភេទ​រថយន្ត​ស្ព័រ Model Y ២៣២ ០២៥ គ្រឿង ខណៈ ៩ ២៧៥ គ្រឿង​ទៀត​គឺ​ជា​ម៉ូដែល S និង X។

ដោយឡែក​ ស្ថិតិ​នៃ​ការ​លក់​រថយន្ត​នៅ​ត្រីមាស​ទី ៣ នេះ​ផង​ដែរ គឺ​មាន​ការ​កើនឡើង​ដល់​ទៅ ១៥% បើ​ប្រៀប​នឹង​ត្រីមាស​មុន ពោល​កើន​ពី ២៣៧ ៨២៣ គ្រឿង​ មក​ ២៤១ ៣០០ គ្រឿង៕

ប្រភព: kelo