មហាសេដ្ឋី​រ៉ូម៉ានី និង​គ្រួសារ​ ជួប​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ ស្លាប់​ទាំងអស់​

អន្តរជាតិ
638 Shares

កាលពី​ពេល​ថ្មីៗ​នេះ មហាសេដ្ឋី​រ៉ូម៉ានី​ Dan Petrescu និង​ក្រុម​គ្រួសារ​បាន​ជួប​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​ស្លាប់​ទាំង​អស់​តែ​ម្ដង ខណៈ​ដែល​ហេតុការណ៍​ បាន​កើតឡើង​នៅ​ជិត​ទីក្រុង Milan តែ​សំណាងល្អ​ដែល​យន្តហោះ​បាន​ធ្លាក់​ចំ​អគារ​បោះបង់​ចោល​។

ប្រភព​សារព័ត៌មាន​នៅ​អ៊ីតាលី​មួយ​បាន​អះអាង​ថា លោក Dan Petrescu និង​គ្រួសារ​មាន​គម្រោង​ចង់​ហោះ​ពី​ទីក្រុង Milan ទៅ​កាន់​ទីក្រុង Olbia ភាគ​ខាងជើង​នៅ​ប្រទេស​អ៊ីតាលី តែ​យន្តហោះ​ប្រភេទ PC-12 ដំណើរការ​ដោយ​ម៉ាស៊ីន​មួយ មាន​បញ្ហា​ត្រឹម​ ២-៣ នាទី​ប៉ុណ្ណោះ បន្ទាប់​ពី​ហោះ​ចាកចេញ​ពី​ប្រលានយន្តហោះ​ Linate ។

ដោយឡែក​ បើ​តាម​ការ​អះអាង​ពី​អ្នក​ដែល​បាន​ឃើញ​ហេតុការណ៍​នោះ​គឺ បាន​និយាយ​ថា យន្តហោះ​គឺ​ឆេះ​សន្ធោសន្ធៅ​បាត់​ទៅ​ហើយ មុន​ធ្លាក់​មក​ចំ​អគារ​បោះបង់​ចោល។

បញ្ជាក់​ដែរ​ថា Petrescu គឺ​មាន​វ័យ ៦៨ ឆ្នាំ និង​ជា​មហាសេដ្ឋី​ម្នាក់​នៅ​ប្រទេស​រ៉ូម៉ានី ដែល​ក្ដោបក្ដាប់​ក្រុមហ៊ុន​សំណង់​ធំៗ និង​ជា​ម្ចាស់​ក្រុមហ៊ុន​ផ្សារទំនើប​ច្រើន​កន្លែង​ផង​ដែរ ខណៈ​ទ្រព្យ​សម្បត្តិ​របស់​លោក​គឺ​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​មាន​ច្រើន​ជាង ៣ ពាន់​លាន​ដុល្លារ​៕

ប្រភព: scmp

មហាសេដ្ឋី​រ៉ូម៉ានី និង​គ្រួសារ​ ជួប​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ ស្លាប់​ទាំងអស់​
638 Shares