មានលុយ​ខ្ជិល​រកស៊ី ចង់ស៊ីការ​ធនាគារ មកដឹងពីអត្រាការប្រាក់សន្សំ នៃប្រាក់បញ្ញើក្នុងធនាគារធំៗនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ចង់វិនិយោគលើការសន្សំប្រាក់មែនទេ? អ្នក​ខ្លះ​មាន​លុយខ្ជិល​រកស៊ី ចង់ចងការ​នៅធនាគារ​ ក៏អាច​រក​ចំណូល​បបង្កើនទ្រព្យថែម​ទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​ជាដំបូងត្រូវដឹងថាប្រាក់បញ្ញើរបស់ធនាគារគឺមានពីរប្រភេទ គឺប្រាក់បញ្ញើសន្សំ និងប្រាក់បញ្ញើមានកាលកំណត់។

១.ប្រាក់បញ្ញើសន្សំ ជាប្រាក់បញ្ញើសម្រាប់បុគ្គល និងសាជីវកម្ម ដែលសន្សំទុកក្នុងធនាគារ ដើម្បីទទួលបានការប្រាក់។ ជាទូទៅធនាគារផ្តល់អត្រាការប្រាក់តិចជាងប្រាក់បញ្ញើមានកាលកំណត់ ប៉ុន្តែអ្នកអាចដកប្រាក់តាមតម្រូវការរបស់អ្នកបាន។ ដើម្បីធ្វើការទូទាត់ អ្នកប្រើប្រាស់ អាចផ្ទេរប្រាក់ ដោយដកប្រាក់ និងបង់ជាសាច់ប្រាក់សុទ្ធ។

២.ប្រាក់បញ្ញើមានកាលកំណត់ ជាប្រាក់បញ្ញើសម្រាប់បុគ្គល និងសាជីវកម្ម ដោយដាក់ប្រាក់បញ្ញើរបស់អ្នកក្នុងរយះពេល កំណត់ណា មួយដើម្បីអោយបានអត្រាការប្រាក់ខ្ពស់។ ចំនួនអត្រាការប្រាក់ក្នុងគណនីនេះ អាស្រ័យទៅនឹងរយះពេលដែល អ្នកដាក់ប្រាក់។ ប្រសិនបើអ្នកចង់ដកប្រាក់របស់អ្នកមុនពេលកំណត់ ធនាគារនឹងផ្តល់ប្រាក់ដើមជូនអ្នកវិញ។ ចំពោះការប្រាក់វិញ ធនាគារនីមួយៗមានគោលការណ៏ខុសៗគ្នា ដោយគេអាចផ្តល់ជូនការប្រាក់អ្នកក្នុងកំរិតទាប ឬ មិនផ្តល់ជូន ឬ ពិន័យថែមទៀត។

នេះជាធនាគារធំៗ៣ ដែលមានអត្រាការប្រាក់សន្សំខ្ពស់និងគួរឱ្យទុកចិត្តបាន

១.ធនាគារ ABA

អ្នកអាចបើកគណនីសន្សំមានកំណត់នៅធនាគារ ABA ដោយអាចជ្រើសរើសកាលកំណត់ដាក់ប្រាក់បញ្ញើរវាងពី ៣ ទៅ ៣៦ ខែ នៅក្នុងគណនីបញ្ញើមានកាលកំណត់។


រូបបិយប័ណ្ណ
ដុល្លាររៀលដុល្លាររៀល
១ ខែ0.75%1.25%

៣ ខែ1.50%3.00%1.25%2.75%
៦ ខែ2.75%4.50%2.50%4.25%
១២ ខែ3.50%5.50%3.25%5.25%
២៤ ខែ3.60%
3.35%
៣៦ ខែ3.70%
3.45%

២.ធនាគារ អេស៊ីលីដា

គណនីមានកាលកំណត់កំណើនខ្ពស់៖ គណនីមានកាលកំណត់កំណើនខ្ពស់គឺជាប្រភេទគណនីបញ្ញើ-សន្សំដែលអាចដកប្រាក់ដើមនិងការប្រាក់នៅពេលបញ្ចប់កិច្ចសន្យា ។

រយៈពេល ​​​​រៀល ដុល្លារអាមេរិក បាត
១ខែ ២,០០% ០,៧៥% ០,០៥%
៣ខែ ៣,៥០% ១,៥០% ០,៥០%
៦ខែ ៤,២៥% ៣,០០% ១,០០%
១២ខែ ៦,០០% ៤,៧៥% ២,០០%
២៤ខែ ៦,២៥% ៥,០០% ២,០០%

គណនីមានកាលកំណត់ចំណូលខ្ពស់៖ គណនីមានកាលកំណត់ចំណូលខ្ពស់ គឺជាប្រភេទគណនីបញ្ញើ-សន្សំដែលអាចដកការប្រាក់បានជារៀងរាល់ខែនិងប្រាក់ដើមអាចដកបាននៅពេលបញ្ចប់កិច្ចសន្យា ។

រយៈពេល រៀល​​ ​​ ដុល្លារអាមេរិក បាត
៣៦ខែ ៦,៧៥% ៥,៥០% ៣,២៥%
៤៨ខែ ៧,០០% ៦,០០% ៣,៧៥%
៦០ខែ ៧,២៥% ៦,៥០% ៤,២៥%

គណនីមានកាលកំណត់រយៈពេលវែង៖ គណនីមានកាលកំណត់រយៈពេលវែង គឺជាប្រភេទគណនីបញ្ញើ-សន្សំដែលអាចដកការប្រាក់បានជារៀងរាល់បីខែម្តងនិងប្រាក់ដើមអាចដកបាននៅពេលបញ្ចប់កិច្ចសន្យា ។

រយៈពេល រៀល ដុល្លារអាមេរិក បាត
៣៦ខែ ៦,៧៥% ៥,៥០% ៣,២៥%
៤៨ខែ ៧,០០% ៦,០០% ៣,៧៥%
៦០ខែ ៧,២៥% ៦,៥០% ៤,២៥%

៣.ធនាគារ កាណាឌីយ៉ា

រូបបិយប័ណ្ណ១ខែ៣ខែ៦ខែ៩ខែ១២ ខែ២៤ ខែ
ដុល្លាអាមេរិក1.00%2.00%3.00%3.50%4.75%5.25%
ប្រាក់រៀល
4.00%5.00%
6.00%6.50%
ប្រាក់បាត1.00%1.50%2.00%
2.50%3.00%
ប្រាក់យ័ន1.00%1.50%2.50%
3.75%
ឥណទាន
1.75%2.75%3.25%4.50%5.00%