ចុងសប្តាហ៍នេះ ណែនាំ​ឲ្យ​ស្គាល់​ហាង​ភីហ្សា​ ៤ កន្លែង​កំពុង​លេចធ្លោ​ មាន​ការ​គាំទ្រ​ច្រើន​បំផុត

សង្គម​និង​សេដ្ឋកិច្ច
0 Shares

ប្រេនហាងភីហ្សាធំៗលំដាប់ពិភពលោកបន្តកន្ទុយគ្នាចូលធ្វើទីផ្សារនៅស្រុកខ្មែរ។ ដោយសារការរីកចម្រើនលឿននៃទីផ្សារចំណីអាហារប្រភេទ Fast Food បានក្លាយជាឱកាសល្អសម្រាប់ក្រុមហ៊ុនធំៗលំដាប់ពិភពលោកជាច្រើនបានចូលមកកម្ពុជា ដើម្បីបង្កើតនិងពង្រីកទីផ្សាររបស់​ខ្លួន។

បច្ចុប្បន្ន​ឃើញ​ហាង​Pizza ជាច្រើន​ ប៉ុន្តែ​មាន​ហាង​អាហារ Pizza ដែល​មាន​ភាព​លេចធ្លោ​ជាង​គេ។

១. The Pizza Company គឺជាក្រុមហ៊ុនភីហ្សាដំបូងគេនៅកម្ពុជាដែលបានបើកហាងទី១កាលពីអំឡុង​ឆ្នាំ ២០០៥ ដោយក្រុមហ៊ុន EFG (Express Food Group) Co., Ltd., ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន RMA Group។ អ្នកណាៗក៏ស្គាល់ថាជាក្រុមហ៊ុនភីហ្សាមានសាខាជាច្រើនទូទាំងប្រទេសកម្ពុជា ហើយភីហ្សារសជាតិ​ឆ្ងាញ់​មានច្រើន​រសជាតិ។

២.Pizza Hut

Pizza Hut ទើ​បតែ​បើក​សាខាទីមួយ​នៅប្រទេស​កម្ពុជា​កាលពីកណ្តាល​ឆ្នាំ២០២១នេះ ដែលមានទីតាំងនៅក្បែរផ្សារទួលទំពូង។
Pizza Hut នាំចូលដោយសាជីវកម្ម United Food Group (UFG) ដែលជាម្ចាស់ផាកកាហ្វេ (Park Café) ដែលជាភោជនីយដ្ឋានឈានមុខគេមួយនៅកម្ពុជា។

៣.Domino Pizza:
ភីហ្សាដូមីណូ នាំ​ចូលដោយក្រុមហ៊ុន Evolution Capital ដែលបានចុះបញ្ជីនៅប្រទេសថៃដែលជាម្ចាស់សិទ្ធិរបស់ Domino’s Pizza ហើយ​ដែល​​បណ្តាក់ទុនរួមគ្នាជាមួយដៃគូក្នុងស្រុកគឺក្រុមហ៊ុន CBM ដើម្បីនាំចូលប្រេនប្រភេទអាហាររហ័ស ( Fast food ) ដើម្បីបំពេញ​អ្នក​ចូលចិត្ត​អាហារ​​លោក​ខាង​លិច​នេះ។

៤.Papa John’s Pizza:

Papa John’s Pizza ជាប្រេនភីហ្សាធំជាងគេបំផុតមួយរបស់អាមេរិក និងមានរហូតដល់ទៅជាង ៥០០០សាខា ទូទាំងសាកលលោក។ នៅក្នុងឆ្នាំ២០២១នេះ យីហោ Papa John’s Pizza បានឈានជើងចូលមករកស៊ីនៅក្នុងប្រទេសកម្ពុជាដោយ ក្រុមហ៊ុន Park Café Food and Beverage Co Ltd ហើយបច្ចុប្បន្ននេះ យើងសង្កេតឃើញថា Papa John’s Pizza ចាប់ផ្ដើមលក់ដោយការវេចខ្ចប់ជាបណ្ដើរៗហើយក្នុងសម័យកាលកូវិត១៩នេះ។

ចុងសប្តាហ៍នេះ ណែនាំ​ឲ្យ​ស្គាល់​ហាង​ភីហ្សា​ ៤ កន្លែង​កំពុង​លេចធ្លោ​ មាន​ការ​គាំទ្រ​ច្រើន​បំផុត
0 Shares