អបអរសាទរ! ម្ចាស់មេដាយមាសស៊ីហ្គេម៣សម័យ ជំទាវ ស៊ន សៀវម៉ី ឆ្លងទន្លេបានកូនស្រី

សង្គម​និង​សេដ្ឋកិច្ច
124 Shares

បន្ទាប់ពីដឹកដៃគូដណ្ដឹងរៀបចំពិធីសែនព្រេន បង្គ្រប់កិច្ចជំនួសពិធីមង្គលការ ដោយសារតែបញ្ហាកូវីដ-១៩ ពិបាកក្នុងការរៀបចំពិធីអាពាហ៍ពិពាហ៍ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ថ្ងៃនេះ វីរកីឡាការិនីតេក្វាន់ដូ ជំទាវ ស៊ន សៀវម៉ី ឆ្លងទន្លេបានកូនស្រីម្នាក់ដ៏គួរឱ្យស្រលាញ់ ជាកាដូនៃចំណងស្នេហ៍។

ម្ចាស់មេដាយមាសស៊ីហ្គេម ៣សម័យ និងជាជំនួយការសម្ដេចប្រធានព្រឹទ្ធសភា លោកជំទាវ ស៊ន សៀវម៉ី បានបង្ហោះសាររំភើបរីករាយ ក្រោយពេលបានក្លាយជាម្ដាយមួយរូប យ៉ាងដូច្នេះថា៖ “អរគុណបងប្អូន មិត្តភក្ក អ៊ុំពូមីង ទាំងអស់គ្នាខ្លាំងណាស់ សម្រាប់ពាក្យជូនពរល្អៗ ក៏ដូចជាអបអរសាទស្វាគមន៍វត្តមានកូនស្រីរបស់ពួកខ្ញុំទាំងពីរអ្នក។ ជាពិសេសអរគុណខ្លាំងទៅដល់អ្នកគ្រូពេទ្យទាំងអស់សម្រាប់ការមើលថែទាំយ៉ាងដិតដល់និងយកចិត្តទុកដាក់យកមានសុវត្ថិភាពក្នុងពេលសំរាល។”

គួរបញ្ជាក់ថា ដោយសារតែកន្លងមកបញ្ហាកូវីដ-១៩ បន្តរីករាលដាលក្នុងសហគមន៍ រារាំងមិនឱ្យ លោកជំទាវ និងស្វាមី អាចរៀបចំពិធីអាពាហ៍ពិពាហ៍ធំដុំ តាមគម្រោងបាន ទើបសម្រេចធ្វើពិធីសែនព្រេន បង្រ្គប់កិច្ច ដោយគ្រាន់តែអញ្ជើញញាតិមិត្ត បងប្អូនមួយចំនួន មកចូលរួមដឹងឮតែប៉ុណ្ណោះ។

យ៉ាងណាមិញ វីរកីឡាការិនីតេក្វាន់ដូ ជម្រើសជាតិកម្ពុជា  រូបនេះធ្លាប់បានបញ្ជាក់ថា ប្រសិនបើមាន​ឱកាសល្អ នៅពេលក្រោយ លោកជំទាវ និងគ្រួសារ អាចនឹងមានរៀបចំពិធីមង្គលការ ​តាមប្រពៃណីខ្មែរ ម្តងទៀត៕

អបអរសាទរ! ម្ចាស់មេដាយមាសស៊ីហ្គេម៣សម័យ ជំទាវ ស៊ន សៀវម៉ី ឆ្លងទន្លេបានកូនស្រី
124 Shares