ជាប់ឈ្មោះអ្នកជំនួញមានបេះដូងសប្បុរសធម៌ ខណៈថ្ងៃនេះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កើនវ័យមួយឆ្នាំទៀត

ជុំវិញ​ឧកញ៉ា
618 Shares

បុរី ឡេង ណាវ៉ាត្រា គ្រុប ផលិតកម្ម Galaxy Navatra គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឡេង ណាវ៉ាត្រា ភី.អិល.ស៊ី និងផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ទាំងអស់នេះ គឺជាការលះបង់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន ក្នុងនាមអ្នកឧកញ៉ាម្ចាស់ក្រុមហ៊ុន ដែលផ្តើមពីការសន្សំទុនវិនិយោគក្នុងវិស័យអចលនទ្រព្យ។

មុន​ទទួល​បាន​ជោគជ័យ​ក្នុង​ជំនួញ​ដូច​បច្ចុប្បន្ន លោក​បាន​ហែរ​ឆ្លង​ការ​លំបាក​មិន​តិច​ឡើយ ខណៈនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១នេះ ជាថ្ងៃខួបកំណើតអ្នកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា ចម្រើនវ័យ ៣៦ឆ្នាំ។ មែនទែនទៅបើប្រឡែកមើលពីសាវតាមុនឈានមកក្ដោបក្ដាប់​មុខ​ជំនួញ​ប្រាក់លានជា​ច្រើននៅ​ក្នុង​ដៃ លោកមានប្រវត្តិជីវិតជាកូនអ្នកក្រីក្ររស់នៅទីជនបទ ស្ថិតក្នុងភូមិត្រពាំងសាលា ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ជាមួយនឹងការលំបាកលំប៉ិនរកតែអង្ករច្រកឆ្នាំពុំមានផង។

ផ្តើមជីវិតជាក្មេងក្រីក្រប្រចាំភូមិម្នាក់ រស់នៅក្នុងផ្ទះធ្វើពីចំបើងជាន់ជាមួយល្បាប់ភក់ ដំបូលស្លឹក ខ្ទមជាប់នឹងដី ចំណែកឯម្ហូបសម្រាប់ទ្រទ្រង់ជីវិតវិញ គឺកុំថាឡើយម្ហូបគ្រប់គ្រាន់ សូម្បីតែអង្ករក៍ដាច់ដោយពេលៗដែរ។

ទោះ​ជា​យ៉ាង​ណា​ក្ដី​ លោកមិន​បាន​រៀន​ខ្ពស់​ប៉ុន្មាន​ទេ ​ដោយ​ការ​សិក្សា​របស់​លោក​បាន​តែ​ត្រឹម​ថ្នាក់ទី ៨ ​ប៉ុណ្ណោះ​នៅ​ក្នុង​អំឡុង​ដើម​ទសវត្សរ៍ ៩០ ដោយសារ​ឪពុកម្តាយ​របស់​គាត់​មានជីវភាពក្រខ្សត់​ដែល​ជា​ហេតុ​ធ្វើឲ្យ​លោកត្រូវ​បង្ខំ​ចិត្ត​ឈប់​រៀន​ដើម្បី​យក​ពេលវេលា​មក​ជួយ​គ្រួសារ។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្លាប់មានប្រសាសន៍ថា៖ “គ្មានការជោគជ័យណា ដែលបានមកស្រួល ដោយគ្មានការព្យាយាមនោះទេ ថ្វីត្បិតតែយើងមិនបានរៀន នៅសាលា តែគ្រូបង្រៀនមាននៅគ្រប់ទីកន្លែង”

ទីបំផុត បន្ទាប់ពីប្រឡូកក្នុងវិស័យអចលនទ្រព្យលោកទទួលបានជោគជ័យបង្កើតទ្រព្យសម្បត្តិសាងភាពល្បីល្បាញត្រឹមពេលមួយពព្រិចភ្នែក។

នៅប៉ុន្មានឆ្នាំចុងក្រោយនេះលោកបានធ្វើឲ្យកក្រើកផ្អើលនៅប្រទេសកម្ពុជាទាំងសកម្មភាពវិនិយោគ និងកិច្ចការមនុស្សធម៌ដោយបរិច្ចាគធនធានគិតជាទឹកប្រាក់ច្រើនជាង ១០លានដុល្លារ ខណៈ សកម្មភាពរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមគ្រួសារត្រកូល “ឡេង” ត្រូវបានមហាជន និងថ្នាក់ដឹកនាំកំពូលៗកោតសរសើរស្ងប់ស្ងែងមិនដាច់ពីមាត់ក្នុងការចូលរួមអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច សង្គមកិច្ច និងវិស័យសុខាភិបាល។

ក្រុមការងារគេហទំព័រឧកញ៉ា តាងនាមថ្នាក់ដឹកនាំ នឹងបុគ្គលិកទាំងអស់ នាឪកាសពិធីខួបកំណើត អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សូមប្រសិទ្ធិពរជោគជ័យ សិរីសួស្តី ជ័យមង្គលចូលចម្រើនជូនអ្នកឧកញ៉ា និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី មានជំនះរាល់បេសកកម្មនៅក្នុងជីវិតតរៀងទៅ៕

ជាប់ឈ្មោះអ្នកជំនួញមានបេះដូងសប្បុរសធម៌ ខណៈថ្ងៃនេះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កើនវ័យមួយឆ្នាំទៀត
618 Shares