អ៊ីចឹងតើ បានត្រឹម៣ថ្ងៃសោះសួនកម្សាន្ត Sky Land ឧកញ៉ា ស្រី ចាន់ថន មានអ្នកចូលលេងជាង២ម៉ឺននាក់

ជុំវិញ​ឧកញ៉ា
1K Share

រយៈពេល ៣ថ្ងៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌកន្លងទៅ រមនីយដ្ឋានធម្មជាតិកែច្នៃស្កាយលែន និង Jet’s Garden Resort របស់ឧកញ៉ា ស្រី ចាន់ថន ក្នុងតំបន់ 7NG ទទួលភ្ញៀវចូលកម្សាន្តបានចំនួនប្រមាណជាង ២ម៉ឺននាក់។ នេះបើតាមការបញ្ជាក់របស់ អ្នកគ្រប់គ្រងទូទៅ នៅសួនកម្សាន្តស្កាយលែន ប្រាប់ Oknha News។

ភ្ញៀវភាគច្រើនចូលកម្សាន្តតំបន់ទេសចរណ៍កែច្នៃបែបធម្មជាតិដ៏ស្រស់ស្អាត និងមានប្រជាប្រិយភាព នេះ ដោយសារតែ តំបន់កម្សាន្តរបស់ ឧកញ៉ា ស្រី ចាន់ថន រៀបចំឡើងយ៉ាងស្រស់ស្អាតដូចធម្មជាតិពិតៗ។ ភ្ញៀវទេសចរ ដែលចូលលេងទីនោះ អាចជិះកង់ជុំគ្នាជាលក្ខណៈគ្រួសារ លម្ហែតាមសួនផ្កាធម្មជាតិ ចូលមើលសួនសត្វចម្រុះ គយគន់ទេសភាពដ៏ស្រស់បំព្រងអមសងខាងផ្លូវ និងសម្បូរទៅដោយប្លង់រូបដ៏ទាក់ទាញផងដែរ។ ទិដ្ឋភាពនៅជុំវិញ ក្រឡេកទៅខាងណា ក៏ឃើញធម្មជាតិ មានម្លប់ដើមឈើតូចធំ គួរជាទីមនោរម្យ។

ក្រៅពីកម្សាន្តអារម្មណ៍ជាមួយទស្សនីយភាពនៃការច្នៃប្រឌិតប្លែកៗ មានសួនផ្កាធម្មជាតិ អាងហែលទឹក សួនដាយណូស័រ កន្លែងថតរូបតុបតែងជាដើមហើយនោះ ភ្ញៀវទេសចរក៏អាចបន្តលគេងស្នាក់នៅរហូតដល់ព្រឹក នៅក្នុងផ្ទះលម្ហែដែលទើបសាងសងថ្មី អង្គុយអាំងសាច់ ធ្វើម្ហូបញ៉ាំជួបជុំគ្រួសារ និងមនុស្សជាទីស្រលាញ់បានថែមទៀតផង។

ស្កាយលែនជាទីតាំងដ៏ស័ក្តិសមសម្រាប់អ្នកដែលនឹកចង់រកកន្លែងកម្សាន្តបែបធម្មជាតិ និងចង់ចំណាយពេលជាមួយក្រុមគ្រួសារ ឬមិត្តភក្តិក្នុងបរិយាកាសបរិសុទ្ធ អមដោយទេសភាពធម្មជាតិស្រស់បំព្រង ហើយមិនចង់ធ្វើដំណើរឆ្ងាយៗពីផ្ទះនៅភ្នំពេញ។

ស្កាយលែន(Skyland)ជារមណីយដ្ឋានធម្មជាតិកែច្នៃដែលស្ថិតនៅភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល និងនៅចំកណ្ដោលទីក្រុងរណបសេវេនអែនជី(7NG)មានចម្ងាយពីភ្នំពេញ១៥គីឡូម៉ែតប៉ុណ្ណោះ។ ដើម្បីទៅតំបន់អភិវឌ្ឍន៍នេះ ត្រូវឆ្លងតាមដរអរិយក្សត្រ ឬដរស្វាយជ្រុំ និងបន្តដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣៨០ រហូតទៅដល់ផ្លូវបត់ 7NGតែម្ដង។ ម្យ៉ាងទៀត លោកអ្នកក៏អាចធ្វើដំណើរតាមផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៨ បានដែរ៕  

អ៊ីចឹងតើ បានត្រឹម៣ថ្ងៃសោះសួនកម្សាន្ត Sky Land ឧកញ៉ា ស្រី ចាន់ថន មានអ្នកចូលលេងជាង២ម៉ឺននាក់
1K Share