ប្រាប់​បទ​ពិសោធន៍ស្តែងៗ​ពី​អ្នក​​នាំ​ឥវ៉ាន់ចូល​ តើ​គួរ​ទិញ​ឥវ៉ាន់ពី​ចិន កូរ៉េ ថៃ ឬ​វៀតណាម មួយ​ណា​ចំណេញ​​ជាង?

សង្គម​និង​សេដ្ឋកិច្ច
222 Shares

ចង់ចាប់យករបរអនឡាញតើគួរចាប់ផ្ដើមទិញទំនិញពីផ្សារបោះដុំឬរោងចក្រផ្ទាល់នៅចិន កូរ៉េឬទិញពីប្រទេសជិតដូចជា​ថៃ និង​វៀតណាម?

សព្វថ្ងៃនេះអ្នកអាចកម្មង់ទិញទំនិញបោះដុំឬទិញពីរោងចក្រផ្ទាល់ពីចិន ថៃ វៀតណាមនិង កូរ៉េតាមវេបសាយ។ ការបញ្ជាទិញតាមរយៈបណ្តាញពាណិជ្ជកម្មអេឡិចត្រូនិកធំៗទាំងនេះពិតជាងាយស្រួលណាស់ ខណៈរបៀបកម្មង់ទំនិញ​អ្នកគ្រាន់តែមានកុំព្យូទ័រឬទូរសព្ទដៃរួចរង់ចាំការដឹកជញ្ជូនមកខ្មែរជា​ការ​ស្រេច។

តែយ៉ាងណាមិញ ក៏នៅបងប្អូនប្រជាពលរដ្ឋមួយចំនួនមិនទាន់មានបទពិសោធន៍ ក្នុងការលក់អនឡាញមិនដឹងថាតើគួរយកអីវ៉ាន់ពីណាមកលក់?

ជាទូទៅការទិញទំនិញមកពីរោងចក្រធំៗផ្ទាល់នៅចិនតែងតែមានតម្លៃថោកជាងតម្លៃទីផ្សារ ២ ទៅ ៣ ដងឯណោះ។ អ្នកលក់នៅស្រុកខ្មែរភាគច្រើនបញ្ជាទិញក្នុង Alibaba, AliExpress និង Taobao ជាដើម អាចប្រើរយៈពេលដឹក​ជញ្ជូន​ពី​ពីរសប្ដាហ៍ទៅមួយខែ។​ តែបើចង់ទិញពីប្រទេសជិតខាងដូចជាថៃនិង​វៀតណាម អាចទិញតាមវេបសាយលក់ទំនិញដែលពេញនិយមបំផុតមួយចំនួនគឺ៖ Tiki, Sendo, Lazada, Shopee អាចទិញទំនិញរាយឬបោះដុំហើយប្រើរយៈពេលពីមួយសប្តាហ៍ទៅពីរសប្តាហ៍។

សម្រាប់ចម្លើយនៃសំណួរសួរថាតើអ្នកគួរទិញអីវ៉ាន់ពីហាងបោះដុំឬពីរោងចក្រផ្ទាល់គឺស្ថិតនៅលើទំហំនៃការទិញរបស់អ្នក។ បើអ្នកទិញក្នុងចំនួនតិចតួច សម្រាប់ចាប់ផ្ដើមលក់នៅលើអនឡាញដំបូង អ្នកអាចពិចារណាទិញពីកន្លែងបោះដុំ។ ដោយហេតុថា ប្រសិនបើអ្នកទិញផលិតផលមួយក្នុងចំនួនតិចពីរោងចក្រ គេក៏​នឹងលក់ក្នុងតម្លៃមួយខ្ពស់ដដែល ហើយបូកទាំងថ្លៃដឹកទៀតនោះ មិនលើសខ្វះគ្នានឹងតម្លៃកន្លែង​លក់បោះដុំប៉ុន្មាននោះទេ ហើយថែមទាំងត្រូវរង់ចាំយូរថែមទៀតផង។​

ជាមួយ​គ្នា​នេះ ការជ្រើសរើសហាងដែលមានទំនុកចិត្តខ្ពស់នឹងជួយអ្នកឱ្យចៀសវាងហានិភ័យំពីគុណភាពផលិតផល។ អ្នកគួរតែកម្មង់សាកសិនក្នុងចំនួនតិចដើម្បីពិនិត្យគុណភាពទំនិញ មុនពេលសម្រេចថាកម្មង់ក្នុងចំនួនច្រើន។ នៅពេលអ្នកប្រាកដថាផលិតផលនេះមានគុណភាពល្ អទើបចាប់ផ្តើមនាំចូលក្នុងចំនួនច្រើនក្នុងតម្លៃថោក។

យ៉ាងណាមិញ ប្រសិនបើអ្នកបញ្ជាទិញម្ដងៗ ក្នុងចំនួនច្រើន អ្នកអាចពិចារណា នៅក្នុងការទិញពីរោងចក្រ។ ប៉ុន្ដែអ្នកត្រូវតែមើលអ្នកលក់ឬរោងចក្រផលិតឱ្យបានច្បាស់ ក៏ដូចជានិយាយរឿងលក្ខខណ្ឌដឹកជញ្ជូន និងការទូទាត់លុយឱ្យបានច្បាស់លាស់ជៀសវាងការបោកប្រាស់និងការខាតបង់ដោយប្រកាសណាមួយ។

គួរបញ្ជាក់ផងដែរថា ប្រសិនបើអ្នកទិញក្នុងចំនួនតិច អ្នកអាចពិចារណាទិញពីកន្លែងបោះដុំក្នុងប្រទេសជិតខាង​មាន​ថៃ ឬ​វៀតណាម ដោយតម្លៃមិនខុសគ្នាខ្លាំងនិងចំណេញពេល។ យ៉ាងណាមិញមុននឹងសម្រេចចិត្តទិញ អ្នកគួរតែប្រៀបធៀបតម្លៃជាមុនសិនផងដែរ។ ដោយឡែក ប្រសិនបើអ្នកទិញក្នុងចំនួនច្រើនអ្នកអាចពិចារណាទិញពីរោងចក្រធំៗនៅប្រទេស​ចិន​ ឬ​កូរ៉េ ប៉ុន្ដែត្រូវពិនិត្យរោងចក្រឱ្យច្បាស់លាស់ និងការទូទាត់ប្រាក់ក៏ដូចជាការដឹកជញ្ជូនផ្សេងៗផងដែរ៕

ប្រាប់​បទ​ពិសោធន៍ស្តែងៗ​ពី​អ្នក​​នាំ​ឥវ៉ាន់ចូល​ តើ​គួរ​ទិញ​ឥវ៉ាន់ពី​ចិន កូរ៉េ ថៃ ឬ​វៀតណាម មួយ​ណា​ចំណេញ​​ជាង?
222 Shares