ចង់ចំណេញទិញឥឡូវ! គម្រោងបុរី ឧកញ៉ា ហេង បូរិន បញ្ចុះតម្លៃ ២០ផ្ទះដំបូងសរុបជិត ៣០ម៉ឺនដុល្លារ

ជុំវិញ​ឧកញ៉ា

តើលោកអ្នកកំពុងស្វែងរកទិញផ្ទះរស់នៅ ឬវិនិយោគទិញទុក លក់យកចំណេញមែនទេ? បើអ៊ីចឹង កុំឱ្យឱកាស ដ៏មហាពិសេសនេះរបួតឱ្យសោះ ក្រុមហ៊ុនបុរី ហេង បូរិន គ្រុប (Borey Heng Borin Group)របស់ឧកញ៉ា ហេង បូរិន កំពុងធ្វើប្រូម៉ូសិនលក់បញ្ចុះតម្លៃរហូតដល់ 14,000$ សម្រាប់អតិថិជនទិញ ២០ផ្ទះដំបូង!

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្រកាសផ្ដល់ប្រូម៉ូសិនខ្នាតយក ផ្ទះចំនួន ២០ល្វែងដំបូង គិតជាសាច់លុយចូលជិត ៣០ម៉ឺនដុល្លារ របស់បុរី ហេង បូរិន គឺជាលក្ខខណ្ឌដ៏ល្អ មិនធ្លាប់មាន ត្បិតចំនួននេះមានកំណត់ ហើយក្រុមហ៊ុននឹងបញ្ចប់ការលក់បញ្ចុះតម្លៃនេះទៅវិញ ពេលគ្រប់ចំនួនផងដែរ។ ក្រៅពីលក់បញ្ចុះតម្លៃផ្ទះមួយល្វែង 14,000$ ហើយខាងក្រុមហ៊ុន ក៏មានថែមជូនឈុតសម្ភារៈជាច្រើនមុខដូចជា ចង្ក្រានបាយ ស៊ីងលាងចាន សម្ភារៈបន្ទប់ទឹក និងការថែមជូនផ្សេងៗជាច្រើនទៀត។

គម្រោងបុរី ហេង បូរិន ជាគម្រោងទី១របស់ក្រុមហ៊ុន អភិវឌ្ឍន៍ផ្ទាល់ដោយ ឧកញ៉ា ហេង បូរិន។ គម្រោងបុរី លាតសន្ធឹងលើទំហំដីប្រមាណជាង ៣ហិចតា មានជាង ៣០០ល្វែង មានទីតាំងស្ថិតនៅភូមិរការធំ សង្កាត់បែកចាន ខណ្ឌកំបូល រាជធានីភ្នំពេញ។ គម្រោងរបស់បុរី មានលក់ជាប្រភេទផ្ទះល្វែងអាជីវកម្ម ផ្ទះល្វែងE0, E1, និងប្រភេទ E2 ។

អ្វីដែលអតិថិជនគួរដឹងលម្អិតបន្ថែមពីគម្រោងទើបបើកលក់បញ្ចុះតម្លៃមិនធ្លាប់មាននេះ គឺគ្រប់ប្រភេទផ្ទះទាំងអស់របស់បុរី សាងសង់រឹងមាំធានាគុណភាព ស្ថិតនៅទីប្រជុំជន បណ្ដុំដោយបុរីធំៗ នៅម្ដុំផ្លូវជាតិលេខ៤ អាចប្រកបអាជីវកម្មបាន មានសុវត្ថិភាព និងផាសុខភាពក្នុងការរស់នៅ។

បុរី មានផ្លូវខ្វាត់ខ្វែង ផ្លូវនីមួយៗទៀតសោត ធំទូលាយ ងាយស្រួលធ្វើចរាចរណ៍ ផ្ទះនីមួយៗពេញខ្នាតល្អ មានទាំងទំហំ 4.2m X 14m និងទំហំ 4.2m X 16m។ ទំហំដី 4.2m x 25m ខាងមុខផ្ទះសល់ 7m ក្រោយសល់ 1.50m ធំទូលាយ និងងាយស្រួលចតរថយន្តមុខផ្ទះបានយ៉ាងងាយស្រួល។ ចំពោះតម្លៃពេលកំពុងសាងសង់ ខាងក្រុមហ៊ុន បុរី ហេង បូរិន លក់តម្លៃចាប់ពី 58,០០០$ ឡើងប៉ុណ្ណោះ៕