ចំថ្ងៃល្អ ! ក្រុមហ៊ុន ហ៊ួត ជា សម្ពោធសាខា ទី៣៧ នៅ ស្រុក ស្វាយជ្រំ ខេត្ត ស្វាយ​រៀង

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់សំភារៈសំណង់ដែលត្រូវបានចាត់ទុកជាក្រុមហ៊ុនល្បីឈ្មោះមួយនៅកម្ពុជា បានបើកសម្ពោធសាខាទិញសិទ្ធិ(Franchise) របស់​ខ្លួន​ថែម​មួយ​កន្លែង​ទៀត​ហើយ កាល​ពី​ថ្ងៃ​ទី១១ ខែ វិច្ឆិកា ឆ្នាំ ២០១៩កន្លង​ទៅ​នេះ នៅ ស្រុក ស្វាយជ្រំ ខេត្ត ស្វាយ​រៀង ដែល​នេះ គឺ​​ជា សាខា​ទី​៣៧ របស់​ក្រុមហ៊ុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ម្ចាស់​អាជីវកម្ម​ទិញសិទ្ធិ(Franchise) ពី​ក្រុមហ៊ុន​មាន​ឈ្មោះ​ថា លោក ភោក សាមឿក ដោយ​លោក​បាន​​បើក​អាជីវកម្ម​លក់​គ្រឿង​សំណង់​នេះ ស្ថិត ក្នុង​ភូមិ ក្ងោក ឃុំ ស្វាយជ្រំ ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង។

ខេត្ត ស្វាយ​រៀង ជា​ខេត្ត​​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ ហើយ​កំពុង​មាន​ការអភិវឌ្ឍន៍​និង​រីកចម្រើន​លើវិស័យសំណង់​ជា​ខ្លាំង ការ​សម្រេច​បើកសាខាចែកចាយ​ក្រុមហ៊ុនហ៊ួត​ជាផ្គត់់ផ្គង់​សម្ភារៈសំណង់​នៅ​ទី​នេះ គឺ​ពិត​ជា ការ​គិតគូរ​​ខ្លាំង​ដល់​អតិឋិជន ដើម្បី​កុំ​ឲ្យ​បង​ប្អូន​ដែល​ចង់​ទិញ​គ្រឿង​សំណង់​ដែល​មាន​គុណភាព​ខ្ពស់ ពិបាក​ឡើង​ទៅ​ភ្នំពេញ។


ដោយ​កេរ្តិ៍ឈ្មោះក្រុមហ៊ុនហ៊ួតជាខូអិលធីឌី មាន​ទីផ្សារ​ស្រាប់ ដូច​នេះ អតិថិជន​ក្នុង​​នៅ​ទឹក​ដី​ខេត្ត​ស្វាយរៀង ហើយ​អាច​ឈានមក​ពី​ខេត្ត ព្រៃវែង​ខ្លះ​ផង​នោះ ត្បិត​អី​ស្រុក ស្វាយ​ជ្រំ មាន​ព្រំប្រទល់​និង ស្រុក​មេសាង ខេត្ត ព្រៃ​វែង គឺ​​ពិត​ជា ងាយ​ស្រួល​ខ្លាំង​ណាស់ ក្នុង​ជ្រើសរើស មក​ទិញ​នៅ​ទីតាំង​ខាង​លើ។​

ជា​មួយ​និង​ការ​បើក​សម្ពោធ​​សាខា​ទី៣៧ ​​នោះ ម្ចាស់​សាខា ក៏​បាន​​មាន​នៅ​អំណោយ​ទៅ​ចែក​ជូន ដល់ ចាស់ជរា ជា​ច្រើន​អ្នក​ផង​ដែរ។

នាយក​ប្រតិបត្តិក្រុមហ៊ុនហ៊ួតជាខូអិលធីឌី លោក ហ៊ួត ជា​ធ្លាប់​បាន​លើ​ឡើង​ថា ​ក្រុមហ៊ុនហ៊ួត​ជា​មានគុណ​តម្លៃ​មួយ​ចំនួនរួម​មាន សុចរិតភាព​និង​នៅជាមួយអតិថិជនជានិរន្តរ៍​មាន​ការទទួល​ខុស​ត្រូវ​និង​ផ្តល់សេវាកម្មប្រកប​ដោយ​ភាពងាយស្រួល ធ្វើអាជីវកម្មដោយ​មានសហការល្អ​ក្នុង​រយៈពេលយូរអង្វែង ដែល​ទាំង​នេះ​បើ​គឺ​ជា​ទំនុក​ចិត្ត​របស់​ដៃគូ វិនិយោគ ក៏​ដូច​ជា ​អតិថិជន​តែង​តែ​ជឿជាក់​លើ​ក្រុមហ៊ុន។ ​ជា​មួយ​នឹង​គុណភាព ព្រម​ទាំង​មាន​ការ ទទួល​ខុស​ត្រូវ​ខ្ពស់​បែប​នេះ លោក សង្ឃឹម​យ៉ាង​មុត​មាំ​ថា​អតិថិជន​ទាំង​អស់​​និង​បន្តកិច្ចសហការក៍ដូច​ជាគាំទ្រដើម្បីអោយ​សម្រេច​គោលដៅធំ​របស់​ក្រុមហ៊ុនបាន៕