អ្នកឧកញ៉ាថៅកែផលិតកម្ម Galaxy Navatra ប្រកាសឲ្យលុប Video trailer បទ are you ok ចេញបន្ទាន់

ជុំវិញ​ឧកញ៉ា

ថៅកែផលិតកម្ម Galaxy Navatra អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសឲ្យអ្នកគ្រប់គ្រងការផលិត របស់ផលិតកម្ម Galaxy Navatra លុប Video trailer បទ are you ok ចេញពី Facebook page នឹង Account TikTok របស់ផលិតកម្ម Galaxy Navatra ចេញជាបន្ទាន់ ទៅតាមការស្នើសុំរបស់អ្នកគាំទ្រ ហើយត្រូវពិនិត្យមើលចំណុចខ្វះខាតកែលម្អឡើងវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្រកាសនេះរបស់អ្នកឧកញ៉ា ធ្វើឡើងបន្ទាប់ពីផលិតកម្មព្រលែង វីដេអូ trailers បទ“are you ok?” លើបណ្ដាញសង្គមTik Tok ភ្លាម បទចម្រៀងមួយនេះ ទទួលបានការគាំទ្រ ខណៈមួយចំនួនសម្តែងការមិនពេញចិត្ត ដោយគ្រាន់តែបង្ហោះមិនទាន់បានប៉ុន្មានម៉ោងផង មានអ្នកចូលទស្សនា ជិត២០លានដងទៅហើយលើ channel Tik Tok របស់ផលិតកម្ម។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ បទ”are you ok?” ត្រូវបានអ្នកនិយមលេង Tik Tok បានយក Cover រាំលេង Shares ពាសពេញពិភពលោករាប់លានវីដេអូ ដោយមិននឹកស្មានថា បទចម្រៀងរបស់ប្រទេសកម្ពុជាទទួលបានគាំទ្រភ្លូកទឹកភ្លូកដីបែបនេះនោះឡើយ៕