ក្រុមហ៊ុនខ្នាតយក្សមួយ ប្រកាសទិញក្រុមហ៊ុនអាកាសចរណ៍ Air India ពីរដ្ឋាភិបាលឥណ្ឌា ក្នុងតម្លៃជាង ២ ពាន់លានដុល្លារ

អន្តរជាតិ
74 Shares

យោងតាមរបាយការណ៍ថ្មីមួយ បានបង្ហាញថា​​ ក្រុមហ៊ុន Tata Sons របស់ឥណ្ឌា កំពុងចរចាទិញយកក្រុមហ៊ុនអាកាសចរណ៍ Air India មកធ្វើជាកម្មសិទ្ធរបស់ខ្លួនវិញ បន្ទាប់ពីរដ្ឋាភិបាលឥណ្ឌា បានដាក់ដេញថ្លៃលក់ ក្រោយ​​ខាតបង់អស់ទឹកប្រាក់ជាច្រើន នៅក្នុងការបណ្តាក់ទុនទៅលើវិស័យមួយនេះ ។

ក្រុមហ៊ុន Tata Sons ដែលជាផ្នែកមួយនៃក្រុមហ៊ុនយក្ស Tata Group បានចំណាយទឹកប្រាក់ចំនួន ១៨០ ពាន់លានរូពី ឬប្រហែលនឹង ២,៤ ពាន់លានដុល្លារ ដើម្បីទិញយកភាគហ៊ុន ១០០ % នៅក្នុងក្រុមហ៊ុនអាកាសចរណ៍មួយនេះ ។ យ៉ាងណានេះបើយោងតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាលកាល។

សូមរំលឹកឡើងវិញថា ក្រុមហ៊ុន Tata Group  ដំបូងឡើយគឺជាអ្នកបង្កើតក្រុមហ៊ុនអាកាសចរណ៍ Air India នៅក្នុងឆ្នាំ ១៩៣២ មុនពេលត្រូវបានរដ្ឋាភិបាលឥណ្ឌាគ្រប់គ្រង នៅឆ្នាំ ១៩៥៣ ប៉ុន្តែការវិនិយោគនេះ បានចាប់ផ្តើមទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីមានការដាក់បញ្ចូលគ្នា ជាមួយក្រុមហ៊ុនអាកាសចរណ៍រដ្ឋផ្សេងទៀត ក្នុងឆ្នាំ ២០០៧ ។

គួរបញ្ជាក់ថា រដ្ឋាភិបាលឥណ្ឌា បានព្យាយាមអស់ជាច្រើនឆ្នាំហើយ ដើម្បីស្វែងរកអ្នកទិញក្រុមហ៊ុនអាកាសចរណ៍ Air India ដែលបានជាប់បំណុលប្រហែល ៨,២ ពាន់លានដុល្លារ និងធ្វើឱ្យរដ្ឋាភិបាលខាតបង់ជិត ៣ លានដុល្លារក្នុងមួយថ្ងៃ ដើម្បីដំណើរការក្រុមហ៊ុននេះ ៕

ប្រភព: Bangkok Post

ក្រុមហ៊ុនខ្នាតយក្សមួយ ប្រកាសទិញក្រុមហ៊ុនអាកាសចរណ៍ Air India ពីរដ្ឋាភិបាលឥណ្ឌា ក្នុងតម្លៃជាង ២ ពាន់លានដុល្លារ
74 Shares