ដំណឹងល្អ! គយ និង​រដ្ឋាករ ​សម្រេចកែសម្រួល​ពន្ធគយ សម្រាប់​អនុវត្ត​លើ​រថយន្ត​គ្មាន​ពន្ធ និង​អាករ​នាំចូល

សង្គម​និង​សេដ្ឋកិច្ច

អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ នៅថ្ងៃទី១២ ខែតុលាម្សិលមិញ បានចេញ​លិខិត​សម្រេច កែសម្រួល​តារាង​តម្លៃ​គិត​ពន្ធគយ សម្រាប់​អនុវត្ត​លើ​រថយន្ត​គ្មាន​ពន្ធ និង​អាករ​នាំចូល មាន​ស្រាប់​ក្នុងប្រទេស​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លិខិតដដែលបានបញ្ជាក់ថា  ការសម្រេច​បញ្ចុះ​ពន្ធ​នេះ ដោយសារតែ​ពិនិត្យឃើញ មាន​រថយន្ត​មួយចំនួន ជាពិសេស​ប្រភេទ ដែលមាន​ឆ្នាំ​ម៉ូ​ដែល ក្រោម​ឆ្នាំ​២០១៦ មាន​សភាព​ចាស់ ហើយ​ម្ចាស់​មាន​បញ្ហាលំបាក​ផ្នែក​ហិរញ្ញវត្ថុ ក្នុង​ការបំពេញ​កាតព្វកិច្ច​ពន្ធ និង​អាករ និង​ដើម្បី​ជំរុញ​ឲ្យ​ដំណើរ​ការបង់​ពន្ធអាក​រលើ​រថយន្ត​មាន​ស្រាប់​ក្នុងប្រទេស​កាន់តែ​មាន​ភា​ពរ​លូន ប្រកបដោយ​សមធម៌​។​

ចំណែករថយន្ត​ចង្កូត​ស្តាំ គ្មាន​ពន្ធ និង​អាករ​នាំចូល មាន​ស្រាប់​ក្នុងប្រទេស ត្រូវ​បន្ធូរបន្ថយ​តម្លៃ​គិត​ពន្ធគយ លើ​តម្លៃ​រថយន្ត​ចង្កូត​ឆ្វេង តាម​ឆ្នាំ​ម៉ូ​ដែល ៣​ប្រភេទ គឺ​១-​ឆ្នាំ​ម៉ូ​ដែល ចាប់ពី​ឆ្នាំ​២០១៥ ចុះ បន្ថយ ២០%​។ ២-​ឆ្នាំ​ម៉ូ​ដេ​ល ចាប់ពី​ឆ្នាំ​២០១៦ ដល់​ឆ្ន​២០១៨ បន្ថយ ១៥% និង​៣-​ឆ្នាំ​ម៉ូ​ដែល ចាប់ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២០ បន្ថយ ១០%​។​

​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ក៏បាន​កំណត់ថា ចំពោះ​រថយន្ត​ស្ទួ​ច​ធុន​ធ្ងន់ ដែលមាន​ទម្ងន់​សុទ្ធ​លើសពី ២០​តោន ត្រូវបាន​លើកលែង​ការតម្រូវ​ឲ្យ​កែ​ចង្កូត ពីស្តាំ ទៅ​ឆ្វេង​។ ការសម្រេច​នេះ យោង​លិខិត ចុះ​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០០៨ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​៕