រូបភាព​ថ្មី​បំផុតពី​តំបន់​​អភិវឌ្ឍ​កោះនរា​ ឥឡូវ​នេះចាក់ដីស្ទើរ​រួច ១០០ % កាន់តែ​ប្រែមុខមាត់ថ្មីបណ្តើរៗហើយ

ជុំវិញ​ឧកញ៉ា
330 Shares

ការអភិវឌ្ឍទីក្រុង​កោះនរា​របស់ក្រុមហ៊ុន​អ្នក​ឧកញ៉ា ពុង ឃាវសែ កំពុង​​ប្រែក្លាយ​ដែនដីម្ខាងនៃ​ដង​ទន្លេ​មេគង្គ​នៅ​តំបន់ច្បារអំពៅទល់់មុខកោះពេជ្រ ដែល​​ឆាប់ៗ​នេះ​នឹង​ប្រែក្លាយ​ជា​​ទីក្រុង​ថ្មីមួយ​ទៀត​ ជាមួយ​គម្រោង​ចាយ​លុយ​រាប់​ពាន់លាន​ដុល្លារ។

បើ​តាម​រូបភាព​ដែលឧកញ៉ាញូសន៍​ទើប​ទទួល​បាន​ថ្មីៗនេះ បង្ហាញ​ការ​អភិវឌ្ឍ​ឥតឈប់ឈរ ខណៈការ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ បានបន្ត​ដំណើរការ​យ៉ាង​សស្រាក់សស្រាំ។

តាម​ទិដ្ឋភាព​ថត​ពីលើ​បង្ហាញ​ថា ការ​ចាក់ដី​បំពេញលើ​ផ្ទៃដី​ជាង ១២៥ ហិកតា​នៃ​គម្រោង​​សម្រេច​ស្ទើរ​១០០% ហើយ​បើ​តាម​ផែនការ​នឹង​រួចរាល់នៅ​ចុង​ឆ្នាំ​២០២១ នេះ។

គួរ​បញ្ជាក់​ថា គម្រោង​អភិវឌ្ឍ​ទីក្រុងរណបកោះនរា​ដែល​លាត​សន្ធឹង​ដល់ស្រុកកៀនស្វាយ​ខេត្តកណ្តាល​ ដែល​ប៉ុន្មានឆ្នាំ​ទៀត​នេះ​នឹង​ក្លាយ​ជា​មជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមាន​ការ​សាងសង់​អគារពាណិជ្ជកម្មធំៗ ខ្ពស់ៗ ដែល​ចាយទុនប្រមាណ ២ ៥០០ លាន​ដុល្លារ៕

រូបភាព​ថ្មី​បំផុតពី​តំបន់​​អភិវឌ្ឍ​កោះនរា​ ឥឡូវ​នេះចាក់ដីស្ទើរ​រួច ១០០ % កាន់តែ​ប្រែមុខមាត់ថ្មីបណ្តើរៗហើយ
330 Shares