ម្ចាស់ប្រេនសាច់អាំងចង្កាក់ HBF ប្រកាសឲ្យដាក់លក់​ឈុតខោអាវស្ទីមសោណារបស់ក្រុមហ៊ុនគ្រួសារកក់ក្តៅ នៅតាមតូបទូទាំងប្រទេស

សង្គម​និង​សេដ្ឋកិច្ច

ថៅកែក្មេងម្ចាស់​​ប្រេនសាច់ចង្កាក់ HBF ដែលកំពុងធ្វើឲ្យមហាជនលាន់មាត់ជាមួយនឹងរសជាតិឆ្ងុយឆ្ងាញ់ល្បីនៅទូទាំង២៥ខេត្ត/ក្រុង ពេលនេះលោក​ប្រកាសចាប់អារម្មណ៍ និងគាំទ្រឈុតខោអាវស្ទីមសោណារបស់ក្រុមហ៊ុនគ្រួសារកក់ក្តៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សហគ្រិនវ័យក្មេង លោក ថុង គឹមហួន បាន​ឲ្យដឹងថា​ ខ្ញុំជាម្ចាស់ប្រេន HBF ក៏ជាអ្នកគាំទ្រឈុតខោអាវស្ទីមសោណា​ ដែលមកដល់ថ្ងៃនេះខ្ញុំប្រើអាវ១ឈុតនេះ រហូតដល់២ខែ ដោយនៅតែប្រើបានហើយទទួលបានសុខភាពល្អ។

ម្ចាស់សាច់ចង្កាក់ HBF រូបនេះ ក៏បាន ​​ណែនាំអោយតំណាងសាខាប្រេនសាច់ចង្កាក់HBF ដាក់លក់នៅតាមតូបHBFនៅទូទាំងប្រទេស ដើម្បីទទួលបានសុខភាពល្អទាំងអស់គ្នា។​ លោកថា​ មិនមែនពាក់ថង់នោះទេ។

គួររម្លឹកឡើងវិញដែលថា ប្រេនឆាយ HBF គឺជាប្រេនសាច់ចង្កាក់អាំងចម្រុះ ដែលកំពុងល្បីល្បាញខ្លាំង ជាមួយនឹងលក្ខណៈពិសេសសាច់អាំងចង្កាក់រហូតដល់ទៅ ៩មុខ មានដូចជា៖ សាច់ក្រពើ សាច់ជៀម សាច់ពពែ សាច់គោ សាច់ក្ងាន សាច់ជ្រូក សាច់មាន់ សាច់ទា និងសាច់ក្របី ដែលត្រូវបានប្រឡាក់គ្រឿងផ្សំដ៏មានឱជារស ផ្សំពីគ្រឿងប្រឡាក់ ២៥មុខ គួបផ្សំនឹងទឹកជ្រលក់ដ៏ឈ្ងុយឆ្ងាញ់ លាយគ្នាចំនួន ៦មុខ ធានាថា មានតែមួយគ្មានពីរ ស៊ីដាច់គេនៅលើទីផ្សារសាច់អាំងចង្កាក់សព្វថ្ងៃ។

ដូច្នេះសម្រាប់បងប្អូន ដែលគិតថាចង់បង្កើនប្រភពចំណូល និងជោគជ័យជាមួយ ប្រេនសាច់អាំងចង្កាក់ HBF ។ ចំណាយដើមទុនដំបូងតិចតួច ជាពិសេស តំណាងចែកចាយទាំងអស់ នឹងទទួលបានការបង្រៀនជំនាញបន្ថែម ដោយផ្ទាល់ពី CEO ស្ដេចប្រឡាក់គ្រឿងសាច់ចង្កាក់ គឺ លោក ថុង គឹមហួន ថែមទៀតផង។

សម្រាប់ការចុះឈ្មោះធ្វើជាតំណាងចែកចាយ លោកអ្នកអាចទំនាក់ទំនងតាមរយៈ លេខទូរស័ព្ទទំនាក់ទំនង 089229992/087292979/061712929/085292979 ឬឆាតចូលផេកហ្វេសប៊ុក HBF ហ្វេនឆាយសាច់ចង្កាក់ចែកចាយទូទាំងប្រទេស