គយបង្ហាញយុទ្ធសាស្រ្តប្រមូលពន្ធសម្រេចតាមផែនការកំណត់​ ខណចំណូលបានជាង ១,៦៩៩ លាន​ដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករកម្ពុជា​ លោក គុណ ញឹម បានបង្ហាញពីយុទ្ធសាស្រ្តក្នុងការប្រមូលពន្ធគយដើម្បីសម្រេចបានតាមផែនការ​ប្រចាំឆ្នាំ​ដែល​កំណត់ ដែលក្នុងនោះរដ្ឋាបាលគយបានខិតខំជំរុញយុទ្ធនាការ​នៃ​ការប្រមូល​ពន្ធ​ និង​អាករ​​រថយន្ត​គ្មាន​ពន្ធ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បន្ថែមលើនេះ​​លោក គុណ ញឹម បានឲ្យដឹងថា ​គ្រប់​អង្គភាព​គយ​ និង​រដ្ឋាករ​ត្រូវ​បន្ត​ផ្សព្វផ្សាយ​ដល់​ម្ចាស់​រថយន្តគ្មាន​ពន្ធ​មាន​ស្រាប់​ក្នុងប្រទេស​ឱ្យបាន​ទូលំទូលាយ តាម​ការជូនដំណឹង​ក​ន្ល​ង​មកនៅក្នុង​ដំណាក់កាលនេះ ម្ចាស់​យានយន្ត​ដែល​គ្មាន​ពន្ធ គឺ​នៅ​ទទួល​ការអនុគ្រោះ​ឱ្យ​បង់ ប៉ុន្តែ​នៅ​ឆ្នាំក្រោយសមត្ថកិច្ច​នឹង​ចាត់វិធានការ​ក្តៅលើ​រឿងនេះ។

បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជាប្រចាំខែកញ្ញា ឆ្នាំ២០២១ ឲ្យដឹងថា ​គយ​ ប្រមូលពន្ធ​ក្នុងរយៈពេល៩​ខែ នៃ​ឆ្នាំ​២០២១ បាន​ចំនួន ៦,៨៨១.៤ ប៊ី​លាន​រៀល ស្មើនឹង ១,៦៩៩.១ លាន​ដុល្លារអាមេរិក ស្មើនឹង ៧១.៩% នៃ​ផែនការ​ប្រចាំឆ្នាំ​ដែល​កំណត់ដោយ​ច្បាប់​ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រងឆ្នាំ​២០២១ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ នៃ​ឆ្នាំ​២០២០ ថយចុះ​ប្រមាណ ៦.៨%​។