ត្រូវ​ចិត្ត​ឧកញ៉ាៗ​ទៀតហើយ Lexus LX 600 ចេញ​ជំនាន់​​ថ្មី​ខុសពី​ត្រកូល​ LX មុនៗ​ដាច់​ មាន ៤​ ម៉ូដែល​ឲ្យ​ជ្រើសរើស

អន្តរជាតិ
850 Shares

ឡាន​ប្រភេទ​ Lexus សេរ៊ី Lx គឺ​ទទួល​បាន​ការ​ពេញ​និយម​ជា​ខ្លាំង​មិន​ថា​នៅ​ក្នុង​ប្រទេស ឬ​ក្រៅ​ប្រទេស​ឡើយ​ ដោយសារ​រូបរាង​ស្អាត ម៉ាស៊ីន​ខ្លាំង ធ្វើ​ឲ្យ​អ្នក​បើកបរ​មាន​ភាព​ជឿជាក់​ជាមួយ​ឡាន​នេះ។

ក្រុមហ៊ុន Lexus ទើប​តែ​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ប្រភេទ​រថយន្ត​សេរី​ថ្មី​នៃ​ត្រកូល Lx ដូចគ្នា គឺ Lexus Lx 600 ដែល​មាន​រូបរាង​ខុសគ្នា​ច្រើន​ពី Lexus Lx ៥៧០ ពោល​គឺ​មាន​ទំងន់​ស្រាលជាង រាង​តូច​ជាង ខ្លី​ជាង តែ​ខ្លឹម​ជាងមុន។

រថយន្ត​ប្រភេទ Lexus គឺ​ទទួល​បាន​ការ​កោតសរសើរ​ ដោយសារ​ធ្លាប់​បំពាក់​ជាមួយ​ម៉ាស៊ីន​កម្លាំង​ខ្លាំង V-8 តែ​សម្រាប់ Lexus Lx 600 នេះ​វិញ នឹង​មិន​បំពាក់​ម៉ាស៊ីន V-8 ទៀតឡើយ និង​ជំនួស​មក​វិញ​ដោយ​ម៉ាស៊ីន​សាំង V6 3.5L Twin-Turbo ផលិត​បាន​កម្លាំង 409hp ដែល​នេះ​ក៏ជា​រថយន្ត​ត្រកូល Lx ដែល​បំពាក់​ម៉ាស៊ី​ន​កម្លាំង V-6 មុនគេ​បង្អស់​ផង​ដែរ។

សម្រាប់​ម៉ូដែល Lexus Lx 600 នេះ​ផងដែរ ក៏​នឹង​មាន​ដាក់​លក់​ដល់​ទៅ ៤ ម៉ូដ​មាន​ដូចជា ប្រភេទ​ធម្មតា The Premium, Luxury និង​ប្រភេទ F Sport ខណៈ​ប្រភេទ​ធម្មតា​គឺ​មាន​កៅអី ២ ជួរ ឬ​ ៥ កៅអី រីឯ​ ៣ ម៉ូដ​ទៀត​គឺ​មាន​ ៣ ជួរ ឬ ៧ កៅអី។

រថយន្ត Lexus Lx 600 នឹង​ប្រកាស​ដាក់​លក់​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ​ក្រោយ ហើយ​បើ​តាម​ការ​សន្និដ្ឋាន​ពី CARandDRIVER បាន​និយាយ​ថា ប្រភេទ​ធម្មតា​អាច​ស្ថិត​នៅ​ខ្ទង់ ៩ ម៉ឺន​ដុល្លារ​ ស្របពេល​ ៣ ប្រភេទ​ទៀត​អាច​ថ្លៃ​លើសនេះ។

តម្លៃ​ជាក់លាក់​នៅ​មិនទាន់​មាន​បង្ហាញ​នៅ​ឡើយ​ទេ ដោយសារ​ការ​ប្រកាស​ជា​ផ្លូវការ​ទើប​នឹង​ធ្វើឡើង ហើយ​សម្រាប់​ទីផ្សារ​ស្រុកខ្មែរ​វិញ​ក៏​មិនទាន់​មាន​នាំ​ចូល​រថយន្ត​ប្រភេទ​នេះ​នៅ​ឡើយ៕

ប្រភព: caranddriver

ត្រូវ​ចិត្ត​ឧកញ៉ាៗ​ទៀតហើយ Lexus LX 600 ចេញ​ជំនាន់​​ថ្មី​ខុសពី​ត្រកូល​ LX មុនៗ​ដាច់​ មាន ៤​ ម៉ូដែល​ឲ្យ​ជ្រើសរើស
850 Shares