Wow! កាន់​តែ​ខ្លាំង”លុយធីប”ផុស​មិន​ទាន់​១​សប្ដាហ៍​ផង មាន​ទស្សនា​ជិត​២លាន​ដង​ទៅ​ហើយ

កម្សាន្ត
0 Shares

ភាពយន្ត​ខ្លី ដែល​បាន​ដឹង​នាំ​សម្ដែង​ដោយ​ក្រុម​តារា​ចម្រៀង​ពលករ​មាន​លោក គុយ លី ជា​ប្រធាន​ក្រុម​នោះ បាន​ផលិត​ភាពយន្ត ទទួល​បាន​ការ​គាំទ្រ​កាន់​តែ​ច្រើន​ឡើង​ៗ​ហើយ ថ្មី​ៗ​នេះ ក្រុម​មួយ​នេះ​​ទើប​តែ​​បញ្ចេញ​ស្នាដៃ​​​ថ្មី​១​រឿង​ទៀត​គឺ​រឿង”លុយធីប”។ គ្រាន់​តែ​បង្ហោះ​​​បាន​ប៉ុន្មាន​ថ្ងៃ​សោះ មាន​ទស្សនា​ជិត​២លាន​ដង​ទៅ​ហើយ។

[លុយធីប] ជា​ភាព​យន្ត​​អប់រំ​ខ្នាត​​ខ្លី​ ដែល​ផលិត​ឡើង​កំរិតFullHD ដែល​សាច់​រឿង​និយាយ​ពី​អ្នក​មាន​លុយ​ចាយ​វាយ​ខ្ជះខ្ជាយ​​​លើ​រឿង​សប្បាយ​ៗ ខណៈ​ដែល​មក​ចាយ​លុយ​ជា​មួយ អ្នក​ក្រ រិះ​បេះ​មិន​ចេញ តួយ៉ាង​ដូច​តួ ប្រុស​ក្នុង​រឿង​នេះ ឲ្យ​ធៀប​ស្រី​​រហូត​ដល់​ទៅ​រាប់​សិប​ដុល្លារ ប៉ុន្តែ​​មក​ទិញ​ដូង​២​ផ្លែ​តថ្លៃ​បែប​ពពុះមាត់ ហើយ​ឲ្យ​លុយ​គេ​មិន​គ្រប់​ទៀត។

3pixels Media កន្លង​មក​ធ្លាប់​បាន​ផលិត​ភាព​យន្ត​ខ្លីៗ​​បែប​នេះ​ជា​ច្រើន​មក​ហើយ ក្នុង​​នោះ​មាន​ដូច​ជារឿង”អ្នក​ក្រ” រឿង “ប្តីដើម ” ជា​ដើម។ ក្រុម​១នេះ មាន​​គ្នា​៤ទៅ​៥នាក់ ហើយ​ភាព​យន្ត​កន្លង​មក​ មិន​​ទាន់​មាន​ក្រុម​ហ៊ុន​មួយ​ណា ជួយ​ដាក់​ពាណិជ្ជកម្ម​នៅ​ឡើយ​ទេ ទើប​តែ​១រឿង​នេះ ត្រូវ​បាន​ក្រុម​ហ៊ុន”បុរី ឡេង ណាវ៉ាត្រា”បានធ្វើការឧបត្ថម្ភផ្តាច់មុខ​តែ​ម្ដង។ ជា​ផលិតករ​និង​ជា​តារា​ចម្រៀង លោក គុយ លី ពិត​ជា​រំភើប​ជា​ខ្លាំង​នៅ​ពេល​មាន​អ្នក​គាំទ្រ​ច្រើន​បែប​នេះ អ្វី​ដែល​ជា​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​​លោក​ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​ធ្វើការឧបត្ថម្ភផ្តាច់មុខ​បែប​នេះ។

ជា​មួយ​និង​ការ​គាំទ្រ ហើយ​និង​​ដាក់​ពាណិជ្ជកម្ម​​​​ផ្តាច់មុខ​ ពី​សំណាក់ លោក​ឧកញ៉ា ឡេង ណាវ៉ាត្រា បែប​នេះ លោក​គុយ លី បាន​ប្ដេជ្ញា​ថា នឹង​ខិតខំ​ប្រឹង ផលិត​ឲ្យ​កាន់​តែ​មាន​គុណភាព​ជាង​នេះ មិន​ឲ្យ​ទស្សនិកជន​ខក​បំណង​ឡើយ។ ចង់​ដឹង​សាច់​រឿង​”លុយធីប” របស់​​ក្រុម​លោក គុយ លី មាន​អត្ថន័យ​យ៉ាង​ណា​ចូល​ទស្សនា​ទាំង​អស់​គ្នា៕

0 Shares
Loading...