ចាន់ វឌ្ឍនាកា និងសមាជិក៥នាក់ទៀតនៃក្រុមបាល់ទាត់ជម្រើសជាតិវិជ្ជមានកូវីដ១៩?

ព័ត៌មានថ្មីៗ

តាមរយៈការ live ពីក្រុមកាងារជម្រើសជាតិឱ្យដឹងថា សមាជិកមួយចំនួននៃក្រុមជម្រើសជាតិកម្ពុជា បានវិជ្ជមានកូវីដ១៩ អំឡុងការប្រកួតនៅ ប៉ារ៉ែន។ កីឡាករដែលបាន ធ្វើតេស្តឃើញវិជ្ជមានកូវីដ ទាំង៦នាក់ រួមមាន៖ លោក គួច សុកុម្ភៈ, សឿយ វិសាល, សារ៉េត គ្រីយ៉ា, កែវ សុខសិលា, អ៊ាន ពិសី និងចាន់ វឌ្ឍនាកា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរបញ្ជាក់ដែរថា ក្នុងការប្រកួតជើងទី២ តទល់ កោះហ្គាំ កាលថ្ងៃទី១២តុលា កន្លងទៅនេះ គេមិនបានឃើញកីឡាករបាលទាត់ជម្រើសជាតិកម្ពុជា មួយចំនួនបង្ហាញខ្លួនលើវាលស្មៅទេ ហើយនេះទំនង ដោយសារកីឡាករមួយចំនួនបានឆ្លង និងមួយចំនួនទៀត បានជាប់ពាក់ព័ន្ធដែលត្រូវដាក់ដោយឡែក៕

រូបភាព៖ ពីផេក Chan Vathanaka CV11