សំណង់​អគារ​ដ៏ខ្ពស់ត្រដែតកម្ពស់ ១៧០ម ជាលំនៅដ្ឋានខ្ពស់ដំបូងគេ នៅ​ក្បែរ​​ផ្សារ​ទួលទំពូង

សង្គម​និង​សេដ្ឋកិច្ច

សំណង់អគារស្កឹមស្កៃរបស់រ៉ូយ៉ាល់ស្កាយលែនកម្ពស់ ១៧០ម ជាលំនៅដ្ឋានដែលខ្ពស់ដំបូងគេមានទីតាំងនៅក្បែរ​ផ្សារទួលទំពូង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រ៉ូយ៉ាល់​ស្កាយលែន បាន​សហការជាមួយក្រុមហ៊ុនវិនិយោគ មីងយូជីទួន អ៊ិនវេសម៉ិន លើ​គម្រោង​សាងសង់​អគារស្កឹមស្កៃមួយ​នៅ​ក្បែរ​តំបន់អ៊ូអរជិតផ្សារទួលទំពូង។ គម្រោងអគារនេះជាប្រភេទលំនៅដ្ឋាន​កម្ពស់ ៤៧ ជាន់​ សរុបមានចំនួន 1476 បន្ទប់ និងប្រមូលផ្តុំដោយ​ហាងពាណិជ្ជកម្ម សរុប 23ហាង។

វឌ្ឍនភាពគម្រោងបានចាប់ផ្តើមសាងសង់កាលពី ថ្ងៃទី១ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយនឹងបញ្ចប់ខែកក្តដា ឆ្នាំ២០២២ខាងមុខនេះ។

គួរបញ្ជាក់ថាអាផាតមិននេះ នៅជិតផ្សារទួលទំពូងដែលជា​មជ្ឈមណ្ឌលពាណិជ្ជកម្ម កកកុញ​ដោយ​តំបន់ទេសចរណ៍​សំខាន់​បំផុត​នៅរាជធានី​ភ្នំពេញ៕