ធនាគារ​ពិភពលោក​ស្នើសុំ​ឲ្យ​ប្រទេស​ចិន ​បង្កើន​ការ​បរិច្ចាក​ថវិកា​ឲ្យ​​កាន់​តែច្រើន​​ ដល់​ប្រទេស​ក្រីក្រ

អន្តរជាតិ
58 Shares

​ប្រធាន​ធនាគារ​ពិភពលោក David Malpass បាន​និយាយ​ថា លោក​រំពឹង​ថា ចិន​នឹង​អាច​បង្កើន​ការ​បរិច្ចាគ​របស់​ពួកគេ​ទៅកាន់​មូលនិធិ International Development Association ដើម្បី​ប្រទេស​ក្រីក្រ​ជាច្រើន​ជុំវិញ​ពិភពលោក។

លោក Malpass បាន​ប្រាប់​ទៅ​កាន់​ Bretton Woods Project ដែល​ជា​ក្រុម​សង្កេតការណ៍​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​ថា លោក​បាន​ធ្វើការ​ទាក់ទង​ទៅ​កាន់​ប្រទេស​មហា​អំណាច​ជា​ច្រើន​រួមមាន ចិន រុស្ស៊ី​ តួកគី អង់គ្លេស និង​ប្រទេស​ដែល​ធ្លាប់​បរិច្ចាគ​ជាច្រើន​ទៀត ដើម្បី​សម្រេច​គោលការណ៍​ប្រមូល​មូលនិធិ ១០០ ពាន់​លាន​ដុល្លារ​នៅ​ចុង​ឆ្នាំ​នេះ។

លោក​បាន​បន្ថែម​ទៀត​ថា ដោយសារ​កំណើន​សេដ្ឋកិច្ច​នៃ​ប្រទេស​ចិន​មាន​ការ​កើនឡើង​ខ្ពស់​ ជាក់ស្ដែង​ទើប​ ពួកគេ​ទើប​នឹង​បរិច្ចាគ​ទឹកប្រាក់​ជាច្រើន​ទៅ​កាន់ IDA ហើយ​ជប៉ុន​ក៏​មាន​ចំណែក​ធំធេង​នៅ​ក្នុង​នោះ​ផង​ដែរ។​

កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ ការ​កំណត់​ទឹកប្រាក់ ១០០ ពាន់​លាន​ដុល្លារ​សម្រាប់​មូលនិធិ​នេះ​គឺ ជា​ការ​ស្នើ​ពី​ថ្នាក់​ដឹកនាំ​ប្រទេស​ក្រីក្រ​ជាច្រើន​នៅ​ទ្វីប​អាហ្វ្រិក ដោយ​គោលបំណង​ធំ​នោះ គឺ​ស្ដារ​សេដ្ឋកិច្ច​ប្រទេស​ឡើងវិញ ក្រោយ​រង​ការ​ខូចខាត​ដោយសារ​កូវីដ ១៩៕

ប្រភព: kelo

ធនាគារ​ពិភពលោក​ស្នើសុំ​ឲ្យ​ប្រទេស​ចិន ​បង្កើន​ការ​បរិច្ចាក​ថវិកា​ឲ្យ​​កាន់​តែច្រើន​​ ដល់​ប្រទេស​ក្រីក្រ
58 Shares