១០ឆ្នាំ​ខាង​មុខ វៀតណាម​គ្រោង​​ចា​យថវិកា​ខ្ទង់​ ១១ ពាន់​លាន​ដុល្លារ/ឆ្នាំ លើ​ការអភិវឌ្ឍ​​ថាមពល

អន្តរជាតិ
32 Shares

រដ្ឋាភិបាល​ប្រទេស​វៀតណាម​បាន​ប្រកាស​គម្រោង​ចាយ​លុយ​ប្រមាណ ១០ ទៅ ១១,៥ ពាន់​លាន​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ ពី​ឆ្នាំ ២០២១ ដល់ ២០៣០ សម្រាប់​ការ​បង្កើត និង​បញ្ជូន​ថាមពល​អគ្គិសនី។ នេះ​បើ​តាម​របាយការណ៍​ផ្ដល់​ឲ្យ​ចុងក្រោយ​បង្អស់​ពី​ផែនការ​អភិវឌ្ឍន៍ Power Development Master Plan VIII។

គម្រោង​ការ​ខាងលើ​ទើប​នឹង​ដាក់​បញ្ជូន​ទៅ កាន់​ថ្នាក់ដឹកនាំ​ប្រទេស​ក្រោម​ការ​ត្រួសត្រាយ​ផ្លូវ​ដោយ​ក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម។​ សរុប​​ទឹកប្រាក់​ប្រមាណ ៩៩,៣២ ទៅ ១១៥,៩៦ ពាន់​លាន​ដុល្លារ នឹងត្រូវ​បានប្រើប្រាស់​លើ​ការ​​អភិវឌ្ឍន៍​ថាមពល​ និង​ខ្សែ​បញ្ជូន​ចរន្ត​អគ្គិសនី​ក្នុង​រយៈពេល ១០ ឆ្នាំ។

គោល​បំណង​ធំ​នៃ​គម្រោង​ការ​នេះ គឺ​ដើម្បី​ទាក់ចិត្ត​វិនិយោគិន​ដែល​ចង់​បណ្ដាក់​ទុន​លើ​គម្រោង​ការ​កែច្នៃ​ថាមពល​កកើត​ឡើង​វិញ ដោយ​វៀតណាម​គ្រោង​ប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ​ចន្លោះពី ១១,៩ ទៅ ១៣,៤% សម្រាប់​ទិន្នន័យ​ប្រើប្រាស់​ថាមពល​សរុប​នៅ​ត្រឹម​ឆ្នាំ ២០៣០ ស្របពេល​ថាមពល​កកើត​ឡើងវិញ​ភាគច្រើន​គឺ​ផ្ដោត​សំខាន់​លើ​ថាមពល​ពន្លឺព្រះអាទិត្យ និង​ថាមពល​ខ្យល់។

ដោយឡែក គ្រោងការ​ខាងលើ​នេះ​មិនមែន​មាន​តែ​ចំពោះ​ថាមពល​អគ្គិសនី​ឡើយ ដោយ​ពួកគេ​បាន​អះអាង​ថា ថាមពល​ដែល​ប្រើប្រាស់​ដោយ​ហ្គាស​នឹង​ត្រូវ​អនុវត្ត​នា​ពេល​ខាង​មុខ​ទៀត​៕

ប្រភព: vnexpress

១០ឆ្នាំ​ខាង​មុខ វៀតណាម​គ្រោង​​ចា​យថវិកា​ខ្ទង់​ ១១ ពាន់​លាន​ដុល្លារ/ឆ្នាំ លើ​ការអភិវឌ្ឍ​​ថាមពល
32 Shares