ក្រុមហ៊ុនយក្សជប៉ុន Toyota នឹងកាត់បន្ថយផែនការផលិតរថយន្តនៅទូទាំងពិភពលោកសម្រាប់ខែវិច្ឆិកា រហូតដល់ ១៥%

អន្តរជាតិ
62 Shares

ក្រុមហ៊ុន Toyota Motor Corp បានបញ្ជាក់កាលពីថ្ងៃសុក្រថា ខ្លួននឹងកាត់បន្ថយការផលិតរថយន្តនៅទូទាំងពិភពលោក ដែលបានគ្រោងទុកនៅក្នុងខែវិច្ឆិកា រហូតដល់ទៅ ១៥% ដោយសារតែជំងឺរាតត្បាតកូវីដ ១៩ ដែលធ្វើឲ្យការផលិតបន្ទះឈីបរថយន្តមានការធ្លាក់ចុះខ្លាំង ។

ជាក់ស្តែង ក្រុមហ៊ុនផលិតរថយន្តឈានមុខគេរបស់ប្រទេសជប៉ុនមួយនេះ ក៏បាននិយាយផងដែរថាខ្លួននឹងផលិតរថយន្តចន្លោះពី ១០ម៉ឺនគ្រឿង ទៅ ១៥ម៉ឺនគ្រឿងប៉ុណ្ណោះ ដែលជាចំនួនតិចជាងការគ្រោងទុកពីមុន ។

យ៉ាងណា ចំពោះការកាត់បន្ថយនេះផងដែរ គឺកើតឡើងបន្ទាប់ពីការផ្គត់ផ្គង់គ្រឿងបន្លាស់ ពីរោងចក្រនៅប្រទេសម៉ាឡេស៊ី និងវៀតណាម មានការយឺតយ៉ាវ ដោយសារមានការឆ្លងរីករាលដាលខ្លាំងនៃជំងឺកូវីដ ១៩ នៅទីនោះ នៅក្នុងខែកញ្ញា និងខែតុលាកន្លងមកនេះ ដែលបានបង្ខំឲ្យ Toyota ត្រូវកាត់បន្ថយគោលដៅផលិតកម្មរបស់ខ្លួន សម្រាប់ឆ្នាំនេះ រហូតដល់ថ្ងៃទី ៣១ ខែមីនាឆ្នាំក្រោយ ហើយរំពឹងថាការផលិតរថយន្តរបស់ខ្លួន នឹងអាចងើបឡើងវិញ នៅក្នុងចំនួន ៣០ ម៉ឺនគ្រឿង ទៅ ៩ លានគ្រឿង ។

សូមបញ្ជាក់ផងដែរថា ការលក់រថយន្តនៅក្នុងប្រទេសចិន នៅក្នុងខែកញ្ញា បានធ្លាក់ចុះ ៥ ដងបើធៀបនឹងឆ្នាំមុន ដោយសារតែគ្មានរថយន្តគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តាមតម្រូវការរបស់អតិថិជន  ៕

ប្រភព: Yahoo

ក្រុមហ៊ុនយក្សជប៉ុន Toyota នឹងកាត់បន្ថយផែនការផលិតរថយន្តនៅទូទាំងពិភពលោកសម្រាប់ខែវិច្ឆិកា រហូតដល់ ១៥%
62 Shares