ចង់ចូលមកធ្វើជំនួញនៅម្ពុជា លែងតម្រូវឱ្យធ្វើចត្តាឡីស័កយូរថ្ងៃដូចមុនទៀតហើយ

សង្គម​និង​សេដ្ឋកិច្ច

ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីប្រកាស កាត់បន្ថយរយៈពេលចត្តាឡីស័កសម្រាប់អ្នកវិនិយោគ និងអ្នកជំនួញ ចូលមកប្រទេសកម្ពុជា ឱ្យនៅត្រឹម ៣ថ្ងៃ ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្ដីប្រកាសព័ត៌មាននេះ នឹងចាប់ផ្ដើមអនុវត្តពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នេះតទៅ។ ក្រៅពីអ្នកវិនិយោគិន មន្ត្រីរាជការ និងមន្ត្រីបរទេស ក៏តម្រូវឱ្យធ្វើចត្តាឡីស័ក ត្រឹម ៣ថ្ងៃដូចគ្នាផងដែរ។ ដោយឡែក ពលរដ្ឋខ្មែរ និងជនបរទេសទូទៅ ដែលធ្វើដំណើរមកពីក្រៅប្រទេស ត្រូវធ្វើចត្តាឡីស័ក ៧ថ្ងៃ ខណៈដែលអ្នកដែលមិនទាន់ចាក់វ៉ាក់សាំងការពារកូវីដ-១៩ និងអ្នកចាក់មិនទាន់គ្រប់ដូស ត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ ដូចគ្នា។

គួរបញ្ជាក់ផងដែរថា យោងតាមទិន្ន័យក្រសួងសុខាភិបាល កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ មាន ៩៩,៤៥%  ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់  និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩០,២៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ  ដល់ក្រោម ១២ឆ្នាំ មាន  ៩៨,៣១% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕

ចុចអានសេចក្ដីប្រកាសព័ត៌មានលម្អិតរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា