កម្ពុជា ចុះហត្ថលេខាជាមួយ UPDIP រៀបចំផែនការមេអភិវឌ្ឍនិងប្រែក្លាយខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងវិទ្យាស្ថាននគរូបនីយកម្ម និងឌីសាញស៊ិនជិន (UPDIS) របស់ចិន នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ បានចុះហត្ថលេខាលើកិច្ចសន្យាសេវាកម្មរៀបចំផែនការមេ ដើម្បីអភិវឌ្ឍ និងប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង  ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា (IDP) ឆ្នាំ ២០១៥-២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីចុះហត្ថលេខានេះ មានការចូលរួមពីអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងដឹកនាំវិទ្យាស្ថាន UPDIP ក្រោមវត្តមាន លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

ការបង្កើតក្រុមការងារអន្តរក្រសួងដើម្បីរៀបចំផែនការមេនេះ ត្រូវបានរាជរដ្ឋាភិបាល​កម្ពុជា​ដាក់ចេញ​នូវ​គោលនយោបាយ​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ឱ្យ​ក្លាយ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុបំណង​ ដែល​អាច​ឆ្លើយតប​ទៅ​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​។

ផែនការមេនេះ ត្រូវរាប់បញ្ចូលនូវទិដ្ឋភាពសំខាន់មួយចំនួន រួមមាន៖ ចក្ខុវិស័យវែងឆ្ងាយ ដោយឈរលើគោលការណ៍សំខាន់ៗ ដូចជា តំបន់ដែលមាននូវបច្ចេកវិទ្យាវ័យឆ្លាត, បរិក្ខារសម្រាប់រស់នៅលំដាប់ពិភពលោក (World Class Facility), បរិស្ថានបៃតង, តំបន់ឧស្សាហកម្ម និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ ដើម្បីបម្រើឲ្យខ្សែច្រវ៉ាត់ផលិតកម្មក្នុងតំបន់។

មជ្ឈមណ្ឌលបណ្តុះបណ្តាលធនធានមនុស្សដែលមានជំនាញ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដើម្បីគាំទ្រវិស័យឧស្សាហកម្មដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប និងនវានុវត្តន៍។ ជាតំបន់មជ្ឈមណ្ឌលហិរញ្ញវត្ថុ, ខ្សែក្រវ៉ាត់បៃតងកសិកម្ម និងតំបន់លំនៅដ្ឋាន ព្រមទាំងគិតគូរដល់ការផ្គត់ផ្គង់សេវាសាធារណៈដែលមានគុណភាពស្តង់ដារខ្ពស់៕