ឧកញ៉ា សួរ វីរៈ នាំយកទឹកប្រាក់ ៥០លាន៛ ជូនមន្ទីរពេទ្យគន្ធបុប្ផា កំពុងតែខ្វះខាតយ៉ាងខ្លាំងក្នុងបរិបទកូវីដ

ជុំវិញ​ឧកញ៉ា
348 Shares

បើទោះបី​ស្ថានភាព​ហិរញ្ញវត្ថុ​បាន​ពី​វិភាគទាន​មាន​ការធ្លាក់ចុះ​ដោយសារ​វិបត្តិ​កូវីដ​-១៩​ យ៉ាងណាក្តី សកម្មភាព​ពិនិត្យ​ និង​ព្យាបាល​អ្នកជំងឺ ពិសេស​ស្ត្រី​មាន​ផ្ទៃពោះ​ និង​កុមារ​របស់​ក្រុមគ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា​នៅតែ​មមាញឹក។

ដើម្បីចូលរួមចំណែកគាំទ្រដល់សកម្មភាពរបស់មន្ទីរពេទ្យ ឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស នៅថ្ងៃទី២០ តុលានេះ បានយកទឹកប្រាក់ចំនួន 50,000,000រៀល ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលនេះគឺជាលើកទី ៤ ហើយក្នុងឆ្នាំ ២០២១នេះ របស់លោកក្នុងការនាំនូវថវិកាជូនដល់ទោះបីអាជីវកម្មទាំងឡាយប្រឈមនិងបញ្ហាជាច្រើនក្នុងបរិបទកូវីដក៏ដោយ។

បើតាមជំនួបជាមួយប្រធានមន្ទីរពេទ្យថ្ងៃនេះ ឧកញ៉ា សួរ វីរៈ បានបញ្ជាក់ឲ្យដឹងថា មន្ទីរពេទ្យគន្ធបុប្ផាកំពុងតែខ្វះខាតថវិកាយ៉ាងខ្លាំង ក្នងបរិបទកូវីដ-១៩ ដោយសារអំណោយពីគ្រប់ទិសទីមានការធ្លាក់ចុះ ហើយលោកឧកញ៉ាសង្ឃឹមថា ប្រជាពលរដ្ធយើងចូលរួមជួយតាមលទ្ធភាព ដើម្បីកុមារជាតិយើង ទោះបីម្នាក់1$ក្តីជាការចូលរួម ដើម្បីសង្គម និងប្រទេសជាតិ។

លោកឧកញ៉ាគូសបញ្ជាក់ថា ស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ លោកនៅសន្យាថានឹងបន្តការគាំទ្រជាបន្តបន្ទាប់ ដើម្បីកុមារកម្ពុជា។

យ៉ាងណាក្ដី លោក DenisLaurent អគ្គនាយក​មូលនិធិ​គន្ធបុប្ផា​បាន​ថា ថ្វីបើ​ក្នុងអំឡុងពេល​នៃ​វិបត្តិ​កូវីដ​១៩​នេះ ខាង​មន្ទីរពេទ្យ​ទទួលបាន​កញ្ចប់​ថវិកា​វិភាគទាន​តិចតួច​ពី​ប្រទេស​ស្វ៊ីស និង​កម្ពុជា​ក៏ដោយ ក៏​ប្រតិបត្តិការ​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​នៅតែ​បន្ត​ដំណើរការ​យ៉ាងសកម្ម​ដោយ​ឈរលើ​ស្មារតី​មនុស្សធម៌​។

បើតាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​បរធនបាល​នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​នៅក្នុង​ឆ្នាំ​ ២០២០ កន្លង​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​ទទួល​កុមារ​​មក​ពិគ្រោះ និង​ព្យាបាល​នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​ចំនួន​ ៦៣៩ ២៦៨ ​ករណី​,​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​ ១៣២ ៤៤៣ ​ករណី​,​កុមារ​បាន​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ចំនួន​ ១៣៣ ០២៦ ​នាក់ ហើយ​ក្នុងចំណោម​នោះ​មាន​ជំងឺគ្រុនឈាម​ធ្ងន់ធ្ងរ ៤ ៤៨៨ ​នាក់​,​ជំងឺ​គ្រុន​ឈីក ១ ៤៩២ ​នាក់ និង​វះកាត់​សរុប ២៤ ៨២២ ​នាក់​៕

ឧកញ៉ា សួរ វីរៈ នាំយកទឹកប្រាក់ ៥០លាន៛ ជូនមន្ទីរពេទ្យគន្ធបុប្ផា កំពុងតែខ្វះខាតយ៉ាងខ្លាំងក្នុងបរិបទកូវីដ
348 Shares