ភូមិគ្រឹះ​ឯកឧត្ដម ជា សុផារ៉ា មាន​​​ស្រែ​ធ្វើ​ស្រូវ​បាន​ផល​​ច្រើន ច្រូត​មក​ដល់​អំបុក​ផ្ទាល់​ដៃ​ មើល​ទៅពិតជា​មាន​ក្ដី​សុខ​ខ្លាំង​ណាស់

សង្គម​និង​សេដ្ឋកិច្ច
53 Shares

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋម្ត្រីក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង កាលពី​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលថ្ងៃបុណ្យខួបឯករាជ្យជាតិលើកទី៦៦ និងជា​ឱកាសហូប​អំបុកទូទាំង​ប្រទេសកម្ពុជា បានបញ្ចេញស្នាដៃផលិតអំបុកពិតៗ នៅក្នុងបរិវេណភូមិគ្រឹះរបស់លោក ដោយ​លោក​បាន​​ស្ទុង​ស្រូវ​ហើយ​ច្រូត​ស្រូវ​ផ្ទាល់​ដៃ​តែម្តង។

យោងតាមសារ និងរូបថត ផ្សាយនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន បានឲ្យដឹងថា ឯកឧត្តម ឧបនា​យក​រដ្ឋមន្ត្រី បានច្រូតស្រូវទើបទុំស្រស់ៗ ពីវាលស្រែនៅក្នុងបរិវេណភូមិគ្រឹះតែម្តង ចំណែក​ទឹកត្នោត​ ដូង ចេក និងផល្លានុផលដដៃទៀត ក៏ប្រមូលបាន​ពីការដាំដុះនៅជុំវិញភូមិគ្រឹះរបស់លោកផងដែរ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ថែមទៀតនោះ គឺសកម្មភាពដាល់អំបុកស្រស់ៗ ត្រូវបានរៀបចំឡើង នៅ​ក្រោមម្លប់ដើមត្នោត នៅជិតភូមិគ្រឹះដ៏ស្កឹមស្កៃ ស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកជំទាវជាភរិយា និងកូនៗ ចៅៗ ព្រមទាំងក្មួយៗ​ផងដែរ ដែលស្លៀកពាក់បែបប្រពៃណីជាតិខ្មែរ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានសរសេរសារយ៉ាងខ្លីថា «ថៃ្ង៩ វិច្ឆិកា ជាបុណ្យ​ឯករាជ្យ​ជាតិ យើងនាំគា្នច្រូតស្រូវ ដាល់អំបុក ហូបអំបុក លាយទឹកត្នោត​ជួបជុំគ្រួសារយ៉ាង​សប្បាយរីករាយ​ទូទាំងនគរខ្មែរ ដោយសារមានសន្តិភាព ស្ថេរភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ (ហ៊ុន សែន ជាប្រមុខដឹកនាំ)»៕





















ភូមិគ្រឹះ​ឯកឧត្ដម  ជា សុផារ៉ា មាន​​​ស្រែ​ធ្វើ​ស្រូវ​បាន​ផល​​ច្រើន ច្រូត​មក​ដល់​អំបុក​ផ្ទាល់​ដៃ​ មើល​ទៅពិតជា​មាន​ក្ដី​សុខ​ខ្លាំង​ណាស់
53 Shares