លោកជំទាវ​ភរិយា​ឯកឧត្តម គួច ចំរើន ជាប់​ឆ្នោត​ជា​ក្រុមប្រឹក្សាគណៈមេធាវី

សង្គម​និង​សេដ្ឋកិច្ច

លោកជំទាវ អ៊ូ ធីតាពៅ ឧត្តម​ភរិយា​ឯកឧត្តម គួច ចំរើន អភិបាល​ខេត្តព្រះសីហនុ ត្រូវ​បាន​មហាសន្និបាតគណៈមេធាវីលើកទី ២៦ បានបោះឆ្នោតគាំទ្រជាប់ជាក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី ១០។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការ​ទទួល​បាន​ការ​ទុកចិត្តពី​គណៈមេធាវី លោកជំទាវមានមោទនៈភាពយ៉ាងក្រៃលែងចំពោះសម្លេងឆ្នោតគាំទ្រ។

សម្រាប់សម្លេងគាំទ្ររបស់បងប្អូនគឺជាសម្លេងប្រកបទៅដោយឆន្ទៈកើតចេញពីក្រអៅបេះដូង ស្រលាញ់រាប់អានទុកចិត្ត និងភាពស្មោះត្រង់មិនអាចកាត់ថ្លៃបាន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកជំទាវ៕