ការរៀបអាពាហ៍ពិពាហ៍ គឺជារឿងមួយដែលជៀសមិនផុតសម្រាប់មនុស្សម្នាក់ដែលពេញវ័យ។ នៅក្នុងសង្គមខ្មែរ បុរស-ស្ត្រី នៅពេលដល់អាយុពេញវ័យ គេតែងតែរៀបចំទុកដាក់អោយមាន គូរស្រករ ដើម្បីក្នុងការបង្កើតគ្រួសារ ដែលបានធ្វើឡើងតាមរយះ ការរៀបអាពាហ៍ពិពាហ៍ ដែលមានលក្ខណះទៅតាម ជីវភាពគ្រួសារ និងគោរពទៅតាមប្រពៃណីទំនៀមទំម្លាប់ខ្មែរ។
![](https://www.oknha.news/wp-content/uploads/2021/10/Wedding_medium.jpg)
ទោះបីធ្វើទៅតាម ទំនៀមទំម្លាប់ប្រពៃណីខ្មែរពីបុរាណក៏ដោយ តែនៅមិនទាន់ស្រមស្រប និងច្បាប់ទម្លាប់របស់ប្រទេសនាពេលបច្ចុប្បន្ននោះទេ។ តាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា គឺមានតែការចុះ សំបុត្រអាពាហ៍ពិពាហ៍ ឬអេតាសុីវិល មួយមុខប៉ុណ្ណោះទើបអាចទទួលស្គាល់បានថាជា ប្ដី ប្រពន្ធ ស្រមស្រប។
ការចុះអេតាស៊ីវិល គឺមានន័យសំខាន់យ៉ាងខ្លាំងចំពោះការប្រើជីវិតជា ប្ដី ប្រពន្ធ ព្រោះបានផ្ដល់នូវទំនុកចិត្ត ការព្រមព្រៀងដោយមិនបង្ខិតបង្ខំ និងបានជួយសម្របសម្រួលនៅពេលដែល ចំណងអាពាហ៍ពិពាហ៍មានបញ្ហា ឬភាពរកាំរកូស។
ថ្ងៃនេះ Oknha News សូមបង្ហាញអំពីចំណុចសំខាន់ៗនៃការចុះ អេតាស៊ីវិល សម្រាប់ ប្ដី/ប្រពន្ធ ទើបរៀបការរួច។
១. ជា ប្ដី ប្រពន្ធ ស្របតាមផ្លូវច្បាប់ ដែលមិនអាចរំលាយទៅវិញបាន តាមទំនើងចិត្តរបស់ខ្លួនឡើយ
២. ទ្រព្យសម្បត្តិរួម ក្រោយអាពាហ៍ពិពាហ៍ ត្រូវចែកគ្នាស្មើនៅពេលលែងលះ
៣. កាន់តែមានសុភមង្គល និងជឿទុកចិត្តគ្នា ពេលមានសំបុត្រ អាពាហ៍ពិពាហ៍
៤. ទទួល មរតក ស្របច្បាប់
៥. ចុះសំបុត្រកំណើត ឬបញ្ជាក់សំបុត្រកំណើតកូន
៦. ធ្វើប្លង់ ដី ឬ ផ្ទះ
៧. ធ្វើសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ
៨. ការពារប្រឆាំង នឹងទ្វេពន្ធភាព ( ការពារប្រឆាំង ការមានប្ដីច្រើន ឬមានប្រពន្ធច្រើន )
៩. ជួយការពារទ្រព្យសម្បត្តិរួមរបស់ ប្ដី ប្រពន្ធ
១០. ទទួលអាហារកិច្ច ពេលឱពុកម្ដាយ លែងលះគ្នា
១១. គ្មានអំពើហិង្សា ចំពោះកូន
១២. ការគាំទ្រ ដល់កូន។