​ក្រុមហ៊ុន​អាមេរិក​ចូល​ទីផ្សារ​ជប៉ុន គ្រោង​បោះទុន​ ៧ ពាន់​លាន​ដុល្លារ​បង្កើត​រោងចក្រ​ផលិតឈីប

អន្តរជាតិ
114 Shares

កាលពី​ពេល​ថ្មីៗនេះ ក្រុមហ៊ុន​​ផ្គត់ផ្គង់​បន្ទះ​ឈីប​សហរដ្ឋអាមេរិក Micron Technology Inc បាន​ប្រកាស​ថា នឹង​គ្រោង​បោះ​លុយ​ធំ សម្រាប់​ការ​វិនិយោគ​ប្រមាណ ៨០០ ពាន់​លាន​យ៉េន ឬ ៧ ពាន់​លាន​ដុល្លារ សម្រាប់​ការ​សាងសង់​រោងចក្រ​ថ្មី​នៅ​ទីក្រុង Hiroshima ភាគខាងលិច​ប្រទេស​ជប៉ុន។

បើតាម​ការ​ចុះផ្សាយ​ពី​សារព័ត៌មាន Nikkan Kogyo បាន​ឲ្យ​ដឹងថា រោងចក្រ​ផលិត​បន្ទះ​ឈីប​របស់​ Micron ថ្មី​នេះ​នឹង​ចាប់ផ្ដើម​សាងសង់​ពី​ឆ្នាំ ២០២៤ ខណៈ​ក្រុមហ៊ុន​​ទំនង​មាន​បំណង​ផលិត​បន្ទះ​ឈីប​ប្រភេទ DRAM ដែល​ជា​អង្គ​ចងចាំ​ដែល​ត្រូវបាន​ប្រើប្រាស់​យ៉ាងទូលំទូលាយ​សម្រាប់​ការ​ផ្ទុក​ទិន្នន័យ។

ប្រភព​ដដែល​បន្ថែម​ថា មូលហេតុ​ដែល​ Micro ហ៊ាន​ចំណាយ​លុយ​ច្រើន​សម្រាប់​ការ​សាងសង់​រោងចក្រ​នៅ​អាស៊ី​គឺ ដោយសារ​តម្រូវការ​បន្ទះ​ឈីប​កំពុង​មាន​ការ​កកស្ទះ​ទូទាំង​ពិភពលោក ព្រោះ​ក្រុមហ៊ុន​ផលិត​រថយន្ត​ និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជាច្រើន​កំពុង​សម្រុក​បញ្ជា​ទិញ​ឈីប​គ្រប់ៗគ្នា។

យ៉ាងណា ក្រៅពី Micron របស់​អាមេរិក ក៏នៅ​មាន​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈីប​យក្ស TSMC របស់ Taiwan ផង​ដែរ ដែល​បាន​ប្រកាស​កាលពី​សប្ដាហ៍​មុន​ថា នឹង​បង្កើត​រោងចក្រ​នៅ​ប្រទេស​ជប៉ុន​ដូចគ្នា ស្របពេល​រដ្ឋាភិបាល​ជប៉ុន​ក៏​ត្រៀម​ខ្លួន​រួចស្រេច​ក្នុង​ការ​ជួយ​ចំណាយ​លើ​គម្រោង​វិនិយោគ​មួយ​នេះ​៕

ប្រភព: Kelo

​ក្រុមហ៊ុន​អាមេរិក​ចូល​ទីផ្សារ​ជប៉ុន គ្រោង​បោះទុន​ ៧ ពាន់​លាន​ដុល្លារ​បង្កើត​រោងចក្រ​ផលិតឈីប
114 Shares