ដំណាំហូប​ផ្លែ​នៅ​វៀតណាម លក់ថ្លៃ​ជាង​មុន​ ៤ ដង គ្រាន់តែ​ក្រូច​ឆ្មារ​មួយ​គីឡូ​ឡើង​ដល់​ជាង ៨ ០០០ ដុង

សង្គម​និង​សេដ្ឋកិច្ច

ប្រទេស​វៀតណាម​ចាប់ផ្ដើម​បន្ធូរ​បន្ថយ​ច្បាប់​ចត្តាឡឺស័ក​ដូច​នឹង​ប្រទេស​នានា​ទូទាំង​ពិភពលោក​ដែរ​កាលពី​ថ្ងៃទី ០១ តុលា​កន្លង​ទៅ ថែមទាំង​មាន​គម្រោង​ប្រកាស​បើក​ប្រទេស​ជា​ផ្លូវការ​វិញ​នៅ​ខែមិថុនា ២០២២ ខាងមុខ​ទៀត​ផង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រោយ​ប្រកាស​បន្ធូរ​បន្ថយ​ច្បាប់​ទេសចរណ៍​មិន​បាន​ប៉ុន្មាន​ផង តម្លៃ​នៃ​ដំណាំ​ហូប​ផ្លែ​នៅ​ក្នុង​ស្រុក​មាន​ការ​កើនឡើង​យ៉ាង​គំហុក ពោល​គឺ​កើន​ដល់​ទៅ ៤ ដង ​មុនពេល​ដាក់​ប្រទេស​​ក្នុង​គ្រា​អាសន្ន។

ជាក់ស្ដែង ក្រូចឆ្មារ​ដែល​ធ្លាប់​តែ​ទិញ​ផ្ទាល់​នៅ​ចម្ការ​តម្លៃ​ប្រមាណ ២ ០០០ ដុង/គីឡូ ស្រាប់​តែ​ឡើង​ថ្លៃ​ដល់ ៧ ទៅ ៨ ០០០ ដុង​នា​ពេល​បច្ចុប្បន្ន ខណៈ​ផ្លែ​ខ្នុរ​វិញ គឺ​ឡើង​ថ្លៃ​ជាងមុន​ដល់​ទៅ ៤ ដង​ដូចគ្នា ដោយ​ពេលនេះ​តម្លៃ​លើ​ទីផ្សារ​គឺ​ចន្លោះពី ១៩ ០០០ ទៅ ៣០ ០០០ ដុង/គីឡូ។

បញ្ជាក់​ដែរ​ថា កាលពី​ខែកក្កដា​កន្លងទៅ ផ្លែឈើ​ដែល​ដាំ​នៅ​តំបន់​សហគមន៍ Mekong Delta គឺ​លក់ចេញ​ក្នុង​តម្លៃ​ទាប​បំផុត​សម្រាប់​​ទីផ្សារ​ទូទាំង HCMC ដោយសារ​វិបត្តិ​កូវីដ ១៩ ស្របពេល​ដែល​ទិន្នផល​នាំចេញ​ទៅ​ក្រៅ​ប្រទេស​គឺ​មាន​ចំណែក​យ៉ាង​ធំ​ពី​តំបន់​សហគមន៍ Mekong Delta ពោល​ស្ថិតិ​នាំចេញ​ក្រៅ​ប្រទេស​មាន​ដូចជា អង្ករ ៩០% គ្រឿងសមុទ្រ ៦៥% និង​ផ្លែឈើ ៧០% នៃ​ការ​នាំចេញ​សរុប​គឺ​សុទ្ធតែ​ចេញពី Mekong Delta ទាំងអស់៕

ប្រភព: vnexpress