ជោគជ័យខ្លាំង ឧកញ៉ា គីម ហ៊ាង ប្រកាស​បើក​លក់​គម្រោង​បុរី​ថ្មី​មួយ​ទៀតលើ​មហាវិថី​ឈ្នះ ឈ្នះ មាន​ជិត ៥០០ វីឡា

ជុំវិញ​ឧកញ៉ា
240 Shares

បន្ទាប់ពី​ជោគជ័យ​លើ​ការ​លក់​គម្រោង​បុរី KS Residence នៅ​ស្រុក​កៀនស្វាយ ឧកញ៉ា​គីម ហ៊ាង បានប្រកាស​បើក​លក់​គម្រោង​បុរី​ថ្មី​មួយ​ទៀត​នៅលើ​ផ្ទៃដី​ជាង ២៥ ហិតា លើមហាវិថីឈ្នះឈ្នៈ ចម្ងាយ​ប្រហែល​ជាង ២៥០០ម ពីក្រសួង ដែនដី នគររូបនីយកម្ម និងសំណង់។

លោក​ឧកញ៉ា​បាន​ឲ្យ​ដឹង​ថា បុរី វិមានសំណាង នឹងត្រូវសាងសង់លើដី ២៥ហិកតា មាន​វីឡាជាង ៤៥០ ជា Prince Villa, Queen Villa និង King Villa ដែលគ្រប់ផ្ទះសុទ្ធតែមានកន្លែងចតឡាន សូនច្បារធំទូលាយ និងមួយចំនួនបែរទៅមាត់ព្រែក។

បុរីវិមានសំណាង គឺជាគំរោងទីពីររបស់​សេដ្ឋី​អចលទ្រព្យ​រូប​នេះ បន្ទាប់ពីគំរោងទីមួយ បុរី KS Residence ដែលកំពុងសាងសង់ មាន​ការ​គាំទ្រ​យ៉ាងច្រើន​ពី​អតិថិជន​នៅ​ជិតផ្សារគគី ស្រុក​កៀនស្វាយ​ខេត្តកណ្តាល។

អ្នកជំនួញ​​ដែល​បានវិវឌ្ឍ​ខ្លួន​ពី​ក្មេងវត្ត អ្នករត់តុតាមក្លិបកំសាន្ត ហាង KTV បាន​ឆ្លង​កាត​បទពិសោធន៍​ធ្វើជាគ្រូបង្រៀនភាសាអង់គ្លេស សាស្រ្តាចារ្យបង្រៀនតាមសកលវិទ្យាល័យ និង​ជោគជ័យ​លើ​វិស័យ​អចលទ្រព្យ​ជិត​ ២០ ឆ្នាំ​មក​នេះ។

អ្នកជំនួញ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ស្វាយ​រៀងបានអះអាង​ថា បុរី វិមានសំណាង (Borey Vimean Samnang) នឹងបើកលក់ឆាប់ៗនេះ ហើយសូមគោរពអញ្ជើញ សម្តេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា ឧកញ៉ា ពុកម៉ែ ពូមីង បងប្អូន និងមិត្តភក្តិទាំងអស់ ជួយគាំទ្រផង៕

ជោគជ័យខ្លាំង ឧកញ៉ា គីម ហ៊ាង ប្រកាស​បើក​លក់​គម្រោង​បុរី​ថ្មី​មួយ​ទៀតលើ​មហាវិថី​ឈ្នះ ឈ្នះ មាន​ជិត ៥០០ វីឡា
240 Shares