Donald Trump បង្កើតបណ្តាញ​សង្គម​ថ្មី​​ផ្ទាល់ខ្លួនព្រោះ​ខឹង Facebook និង Twitter

អន្តរជាតិ
158 Shares

កាលពី​ពេល​ថ្មីៗនេះ អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump បាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​បណ្ដាញ​សង្គម​ថ្មី​ដែល​លោក​ទើប​នឹង​បង្កើត​ឡើង ដោយ​មាន​ឈ្មោះ​ថា TRUTH Social ក្នុង​គោលបំណង​ប្រជែង​ជាមួយ​ក្រុមហ៊ុន​យក្ស​ដូចជា Twitter និង​ Facebook ដែល​កន្លង​មក​ធ្លាប់​បាន​បិទ​គណនី​របស់​លោក​នៅ​លើ Platforms ទាំង​នោះ។

បណ្ដាញ​សង្គម​ថ្មី​ TRUTH Social នឹង​បង្កើត​ឡើង​ក្រោម​ការ​សហការ​គ្នា​រវាង​ក្រុមហ៊ុន​ដូចជា Trup Media និង​ក្រុមហ៊ុន Technology Group ក៏ដូចជា​ភ្នាក់ងារ​ទិញ​សិទ្ធ​ផ្សព្វផ្សាយ​នានា។

“ពួកយើង​រស់នៅ​ក្នុង​ពិភពលោក​មួយ​ដែល​ក្រុម​ឧទ្ទាម​តាលីបង់​មាន​ឥទ្ធិពល​នៅ​លើ Twitter ខណៈ​ប្រធានាធិបតី​ដែល​ប្រជាជន​អាមេរិក​ស្រឡាញ់​គាំទ្រ​បែរ​ជាត្រូវ​បាន​គេ​បិទ​គណនី​ទៅ​វិញ នេះ​គឺជា​រឿង​ដែល​មិន​អាច​ទទួល​យក​បាន​ទេ”។ នេះ​បើតាម​ការ​និយាយ​របស់​ Trump នៅ​ក្នុង​សាលសន្និសិទ​កាសែត។

“ខ្ញុំ​ពិត​ជា​មាន​សេចក្ដី​រំភើប​ដែល​អាច​និយាយ​ការ​ពិត​នៅ​លើ TRUTH Social បាន​នា​ពេល​ដ៏​ខ្លី​ខាងមុខ TMTG គឺ​បង្កើត​ឡើង​ដើម្បី​តែ​គោលបំណង​ចង់​ឲ្យ​គ្រប់គ្នា​ដឹង​ពី​ការពិត ហើយខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​នៅពេល​ដែល​អាច​ចែក​រំលែក​ទស្សនៈ​នៅលើ TRUTH Social និង​អាច​ប្រជែង​ជាមួយ​ក្រុមហ៊ុន​ធំៗ​”។

បើតាម​ការ​ថ្លែង​ប្រាប់​នៅ​ក្នុង​សាលសន្និសិទ​កាសែត Trump Media និង Technology Group និង Digital World Acquisition Corp នឹង​បញ្ចូល​គ្នា​ជា​ក្រុមហ៊ុន​តែមួយ ប្រសិនបើ​ទទួល​បាន​ការ​អនុញ្ញាត​ពី​ម្ចាស់​ភាគហ៊ុន​រៀងៗ​ខ្លួន។

បញ្ជាក់​ដែរ​ថា TRUTH Social មាន​គម្រោង​ដាក់​ឲ្យ​ប្រើប្រាស់​សាកល្បង​​ Beta សម្រាប់​ភ្ញៀវ​កិត្តិយស​ផ្សេងៗ​នៅ​ខែ​វិច្ឆិកា និង​អាច​ដាក់​ជា​លក្ខណៈ​សកលលោក​នៅ​ត្រីមាស​ទី ១ នៅឆ្នាំ ២០២២៕

ប្រភព: Kelo

Donald Trump បង្កើតបណ្តាញ​សង្គម​ថ្មី​​ផ្ទាល់ខ្លួនព្រោះ​ខឹង Facebook និង Twitter
158 Shares