មក​ស្គាល់​អាណាចក្រ​ជំនួញ​ធំៗ​របស់​ក្រុមហ៊ុនជីប ម៉ុង ដែលគ្រប់គ្នា​ចង់ដឹង​បំផុត

សង្គម​និង​សេដ្ឋកិច្ច

វិសាលភាពដ៏ធំធេងរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប សព្វថ្ងៃបាននឹងកំំពុងក្តោបក្តាប់ជំនួញបន្តបង្កើតភាពរីកចម្រើនទៅមុខឥតឈប់ឈរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អាណាចក្រ​ជំនួញ​ស្ទើរ​គ្រប់វិស័យ​ដែលស្ថិត​នៅ​ក្រោម​សម្ព័ន្ធ​របស់​ក្រុមហ៊ុនជីប ម៉ុង មាន​ដូចជា៖

១. Chip Mong Industry បានបង្កើតឡើងក្នុងឆ្នាំ 2007 ដែលមានរោងចក្របេតុង14 ព្រមទាំងរថយន្តលាយបេតុង រថយន្តបាញ់បេតុងសរុបជាង 200 គ្រឿង។ ក្រុមហ៊ុនមានរោងចក្រក្បឿងដែលអាចផលិតធ្វើបាន 140 សន្លឹកក្នុងមួយនាទី និង​មានរោងចក្រទុយោដែលអាចផលិតទុយោបាន 500 តោនក្នុងមួយខែ។

២. Chip Mong Land បានបង្កើតឡើងក្នុងឆ្នាំ 2008 ដើម្បីអភិវឌ្ឍន៍លំនៅដ្ឋានដែលបែងចែកគម្រោងរបស់ខ្លួនជាបីប្រភេទគឺ

  • Landmark ដែលសាងសង់លំនៅឋានទំនើបមានអាគារពាណិជ្ជកម្មនិងការិយាល័យ
  • Park Land ដែលសាងសង់លំនៅដ្ឋានប្រណិត
  • Land Riche ដែលសាងសង់លំនៅដ្ឋានស្តង់ដារ

៣. Chip Mong Feed ដែលវិនិយោគលើចំណីសត្វ និងការចិញ្ចឹមជ្រូក ។

៤. Chip Mong Retail ផ្ដោតទៅលើការលក់រាយ ផ្សារទំនើប និងផ្សារទំនើបខ្នាតយក្ស ។

៥. Khmer Beverage ក្នុងឆ្នាំ 2009 ដែលផលិតផលដំបូងគឺស្រាបៀរកម្ពុជាហើយក្នុងឆ្នាំ 2017 បានបង្កើតផលិតផលជាច្រើនទៀតរួមមាន Cambodia water ភេសជ្ជៈប៉ូវកំលាំង Wurkz និងទឹកក្រូច Ize។

៦. Crown Khmer Beverages cans limited ចាប់ដៃសហការជាមួយក្រុមហ៊ុនអាមេរិករួមគ្នាបង្កើតក្រុមហ៊ុនផលិតសំបកកំប៉ុង ក្នុងឆ្នាំ 2014 ដែលអាចផលិតកំប៉ុងបានពី ៧២៥ ទៅ ១២០០ លានសំបកកំប៉ុងក្នុងមួយឆ្នាំ ។

៧. Chip Mong Insee Cement ដែលក្រុមហ៊ុនជីបម៉ុងបាន ចាប់ដៃគូវិនិយោគជាមួយក្រុមហ៊ុនថៃ Siam city Cement រួមគ្នាបង្កើតឡើង ក្នុងឆ្នាំ 2014 ក្នុងចំនួនទឹកប្រាក់ 262 លានដុល្លារ ក្នុងការបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍ដ៏ធំនិងទំនើបបំផុតនៅកំពត។

៨. Hyatt Regency ក្រុមហ៊ុនជីបម៉ុងបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Hyatt Regency ដើម្បីសាងសង់សណ្ឋាគារផ្កាយប្រាំលំដាប់អន្តរជាតិនៅភ្នំពេញកាលពីឆ្នាំ 2016 និង​បានចុះកិច្ចព្រមព្រៀងសាងសង់ អាគារ Fairfield by Marriott Phnom Penh ក្នុងឆ្នាំ 2017 ផងដែរ។

០៩. Chip Mong Bank ក្នុងឆ្នាំ 2018 ក្រុមហ៊ុនបានបង្កើតធនាគារជីបម៉ុងដែលថ្ងៃធនាគារនេះសម្ពោធឲ្យដំណើរការនៅថ្ងៃទី 21 ខែមករាឆ្នាំ 2019 ។

១០. ក្នុងឆ្នាំ 2019 ក្រុមហ៊ុនវិនិយោគលើក្លិបវាយកូនគោល Royal Cambodia Phnom Penh golf club និង Grand Phnom Penh city ផងដែរ។

សូមបញ្ជាក់ថាជីបម៉ុងមង្កើតឡើងនៅឆ្នាំ 1982 ដោយមានក្រុមប្រឹក្សា​ភិបាលចំនួន 8 រូប ដែលវិនិយោគទៅលើសំណង់ អចលនទ្រព្យ ផ្សារទំនើប សណ្ឋាគារ វិស័យម្ហូបអាហារ ផលិតចំណីសត្វ ធនាគារជាដើម។