វៀតណាម​គ្រោង​សាងសង់​​ផ្លូវ​រថភ្លើង ៩ ខ្សែ​ថែម​ទៀត បញ្ចប់​ត្រឹម​ឆ្នាំ​២០៣០

អន្តរជាតិ
0 Shares

ប្រទេស​វៀតណាម​បាន​ប្រកាស​ពី​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង ៩ ខ្សែ​បន្ថែម​ទៀត ដែល​មានប្រវែង ២ ៣៦២ គីឡូម៉ែត្រ ខណៈ​ការ​សាងសង់​នឹង​អាច​បញ្ចប់​នៅ​ត្រឹមឆ្នាំ ២០៣០។

​កញ្ចប់​ថវិកា​ដែល​គ្រោង​សម្រាប់​ការ​ចំណាយ​លើ​គម្រោង​នេះ​ រំពឹង​ទទួល​បានពី​សារពើពន្ធ​រដ្ឋ និង​អ្នក​វិនិយោគ​ឯកជន​នានា​។ ក្នុង​គម្រោង​នេះ ផ្លូវ​ដែល​ធំ​ជាងគេ​គឺ​រត់​ពី​ទីក្រុង Hanoi ទៅ​កាន់​ទីក្រុង Ho Chi Minh ដែល​មាន​ចម្ងាយ ១ ៥៤៥ ​គីឡូម៉ែត្រ។

ក្រសួង​ដឹកជញ្ជូន​របស់​វៀតណាម បាន​ស្នើ​ឲ្យ​​មាន​ផ្លូវ​ ២ ខ្សែ​ជា​អាទិភាព​គឺ​ចាប់ពី​ទីក្រុង​ Hanoi ទៅកាន់​កណ្ដាល​ទីក្រុង Vinh និង​មួយ​ខ្សែ​ទៀត​ពី HCMC ទៅកាន់​ទីប្រជុំជន​នៃ​ទីក្រុង Nha Trang។ សម្រាប់​ការ​វិនិយោគ​លើ​គម្រោង​ផ្លូវដែក​នេះ​គោល​បំណង​ធំ ចង់​ពង្រឹង​ផ្នែក​ដឹកជញ្ជូន​ក្នុង​ស្រុក និង​ការ​​ដឹក​អ្នក​ដំណើរ​ប្រមាណ ៤៦០ លាន​នាក់​ថែមទៀត។ ដោយឡែក​ នៅ​ត្រឹម​ឆ្នាំ ២០៥០ វៀតណាម​ក៏​​មាន​គម្រោង​សាងសង់​ផ្លូវដែក ២៥ ខ្សែ​ដែល​មានប្រវែង​ ៦ ៣៥៤ ​គីឡូម៉ែត្រ​ ស្របពេល​ប្រទេស​ភូមិ​ផង​ជាមួយ​កម្ពុជា​នេះ ​ចង់​អភិវឌ្ឍ​មធ្យោបាយ​ដឹកជញ្ជូន​ដែល​ហួស​សម័យ​របស់ខ្លួន៕

ប្រភព: vnexpress

វៀតណាម​គ្រោង​សាងសង់​​ផ្លូវ​រថភ្លើង ៩ ខ្សែ​ថែម​ទៀត បញ្ចប់​ត្រឹម​ឆ្នាំ​២០៣០
0 Shares