លម្អិត​គម្រោងធំ​ៗ រដ្ឋាភិបាលគ្រោង​ចាយថវិកាកម្ចីជាង ២០០០ លាន​ដុល្លារ​យកទៅអភិវឌ្ឍ

សង្គម​និង​សេដ្ឋកិច្ច
267 Shares

ក្នុង​កិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅព្រឹកមិញនេះ បាន​​ពិភាក្សាលើ “សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២” ដោយ​លើកពីគម្រោង​​ស្នើសុំ​​ដៃគូ​អភិវឌ្ឍ​លើ​ហិរញ្ញប្បទានកម្មវិធី/គម្រោងវិនិយោគ។ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិ​កូវីដ១៩ កញ្ចប់​ថវិកា​កម្ចី​ជាង ២ពាន់​លាន​ដុល្លារ​នេះ រដ្ឋាភិបាលបាន​កំណត់​យកទៅ​ប្រើប្រាស់​ក្នុង​វិស័យ​អាទិភាព​មាន​ដូចជា៖

១/វិស័យថាមពលចំនួន៩គម្រោងគឺ៖

-គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់អគ្គិសនីជំហានទី១
-គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់អគ្គិសនីជំហានទី២
-គម្រោងពង្រីកខ្សែបញ្ជូនអគ្គិសនី ជនបទជំហានទី៨
-គម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយនៅរាជធានីភ្នំពេញជំហានទី២
-គម្រោងពង្រឹងសមត្ថភាពប្រព័ន្ធបណ្តាញបញ្ជូនអគ្គិសនី
-គម្រោងសាងសង់ខ្សែបញ្ជូន ១១៥គីឡូវ៉ុលបារាយណ៍-ស្ទឹងត្រង់
-គម្រោងប្រសិទ្ធភាពថាមពលសម្រាប់ការផ្គត់ផ្គង់ អគ្គិសនីជនបទជំហានទី២ និងកម្មវិធីអភិវឌ្ឍន៍ប្រសិទ្ធភាពវិស័យថាមពល

២/វិស័យធារាសាស្ត្រចំនួន៦គម្រោងគឺ៖

-គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិតខេត្តកំពង់ធំ
-គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីនៅខេត្តបាត់ដំបង (ហិរញ្ញប្បទានបន្ថែម)
-គម្រោងស្តារឡើងវិញស្ទឹងស្វាយចេក
-កម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរវិស័យកសិកម្មជំហានទី២
-គម្រោងជួសជុល និងស្តារផលប៉ះពាល់ទឹកជំនន់ឆ្នាំ២០២០ និងគម្រោងលើកកម្ពស់សមត្ថភាពបន្សំនៅជនបទ

៣/វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តចំនួន ៦គម្រោងគឺ៖

-គម្រោងសាងសង់ស្ពានទន្លេមេគង្គ និងផ្លូវតភ្ជាប់ខេត្តក្រចេះ
-គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម)
-គម្រោងរៀបចំ ច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ផ្លូវជាតិលេខ៥ ជំហានទី២
-គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ ពីធ្លាម្អមខេត្តពោធិ៍សាត់ ទៅក្រុងបាត់ដំបង និងក្រុងសិរីសោភ័ណ (កញ្ចប់ឥណទានដំណាក់កាលទី៣)
-គម្រោងកែលម្អបណ្តាញតភ្ជាប់ជនបទដោយចីរភាព
-គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ

៤/វិស័យសុខាភិបាលចំនួន៣គម្រោងគឺ៖

-គម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្ត
-គម្រោងពង្រឹងវិស័យសុខាភិបាលក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្នុងមហាអនុតំបន់មេគង្គ
-គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលជំហានទី២

៥/វិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន២គម្រោង៖

-គម្រោងបណ្តុះបណ្តាលជំនាញ សម្រាប់តម្រូវការសេដ្ឋកិច្ចពេលអនាគត
-គម្រោងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៅមធ្យមសិក្សាទុតិយភូមិ

៦/វិស័យកសិកម្មចំនួន ៤គម្រោងគឺ៖

-កម្មវិធីអភិវឌ្ឍន៍កសិកម្មតំបន់ ពឹងលើទឹកភ្លៀងសម្រាប់ប្រទេសកម្ពុជា
-គម្រោងនេសាទនៅតាមតំបន់ឆ្នេរប្រកបដោយនិរន្តភាព(២គម្រោង)
-គម្រោងផលិតកម្មសត្វឆ្លងដែន និងការជំរុញខ្សែច្រវ៉ាក់ផលិតកម្មមហាអនុតំបន់មេគង្គ

វិស័យអាទិភាពផ្សេងទៀតគឺ៖

-គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រុះទឹកកខ្វក់ក្រុងតាខ្មៅ (ឥណទានបន្ថែម)
-កម្មវិធីពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
-គម្រោងគាំទ្រការសិក្សាសមិទ្ធិ លទ្ធកម្ម និងការអនុវត្តគម្រោងកម្មវិធីជំរុញពាណិជ្ជកម្ម និងការប្រកួតប្រជែងគម្រោង គ្រប់គ្រងធនធានធម្មជាតិ
-គម្រោងសេដ្ឋកិច្ចឌីជីថល និងការវិនិយោគលើការប្រកួតប្រជែងនៅកម្ពុជា

លម្អិត​គម្រោងធំ​ៗ រដ្ឋាភិបាលគ្រោង​ចាយថវិកាកម្ចីជាង ២០០០ លាន​ដុល្លារ​យកទៅអភិវឌ្ឍ
267 Shares