លេង​ម៉ូដប្លែក​ អគារ​​​ធនាគារវឌ្ឍនៈ​​កំពង់ចាម រចនា​ប្រកប​ដោយ​​ស្ថាបត្យកម្មល្អប្រណិត

សង្គម​និង​សេដ្ឋកិច្ច
210 Shares

អគារ​ធនាគារវឌ្ឍនៈខេត្តសាខា​ខេត្ត​កំពង់ចាម ជា​អគារដែល​មានម៉ូតស្ថាបត្យកម្មចម្លែកខុសពីអគារធនាគារវឌ្ឍនៈនៅតាមខេត្តផ្សេងៗទូទាំងប្រទេស។

អគារ​ធនាគារវឌ្ឍនៈសាខាខេត្តកំពង់ចាម បាន​បើកសម្ពោធ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​​ថ្ងៃ​ទី១៩ ខែតុលា ឆ្នាំ២០១៩។ ​មាន​ទីតាំង​ស្ថិតនៅ​ចំ​កណ្តាល​ទី​ប្រជុំជន តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស ក្រុង​កំពង់ចាម ខេត្តកំពង់ចាម​ ដែល​មាន​​កម្ពស់​ ១៤​ ជាន់ ​ប្រកប​ដោយ​បរិយាកាស​និង​​ទីធ្លា​ធំ​ទូលាយ​។

អគារ​ធនាគារ​វឌ្ឍនៈកំពង់ចាមជា​សាខាទី ១៥​ ក្នងចំណោម ២៦ សាខា​ទូទាំងប្រទេស។

ធនាគារ​វឌ្ឍនៈគឺជា​ធនាគារ​ដែលមាន​ភាគ​ហ៊ុននៅក្នុង​ស្រុក​សុទ្ធ បង្កើតឡើង​នៅក្នុង​ឆ្នាំ​២០០២​ ដែល​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ជាន់​ទី​២ នៃ​វិមាន​វឌ្ឍនៈ​កា​ពី​តា​ល នៅ​រាជធានី​ភ្នំពេញ​។ មាន​​អ្នកឧកញ៉ា សំ អាង ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ និង​អ្នកឧកញ៉ា ឈុន លាង ជា​បណ្ណាធិការ​ បច្ចុប្បន្នធនាគារមាន​បុគ្គលិក​ប្រហែល​៧០០​នាក់ និង​២៦​សាខា ដែល​ក្នុងនោះ​១២​សាខាស្ថិតនៅ​រាជធានី​ភ្នំពេញ និង​១៤​សាខា​ទៀត​ស្ថិតនៅតាម​បណ្តា​ខេត្ត​។

បើ​តាម​ប្រភពពីថ្នាក់ដឹកនាំ​របស់​​ធនាគារវឌ្ឍនៈ គ្រោង​ដាក់​ឱ្យ​ដំណើរការ​សាខា​ជា​បន្តបន្ទាប់​ទៀត នៅ​ទូទាំងប្រទេស​ត្រឹម​ឆ្នាំ​២០២២ ខាងមុខនេះ។

ធនាគារ​វឌ្ឍនៈ​ជាធនាគារពាណិជ្ជ​ឈាន​មុខគេមួយ​នៅប្រទេស​កម្ពុជា ហើយ​ធ្លាប់​​ទទួលបាន​ពានរង្វាន់​អន្តរជាតិ​ជាច្រើនរួមមាន​៖

1.​ពានរង្វាន់​សេវា​ធនាគារ​ចល័ត​ដែល​ងាយស្រួល​ប្រើប្រាស​ជាងគេ ប្រចាំ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០២១ ពី​ទស្សនា​វ​ត្តី Global Economics ពី​ចក្រភព​អង់គ្លេស​

2.​ពានរង្វាន់​ធនាគារ ដែល​ផ្តល់​សេវាកម្ម​អតិថិជន​ល្អ​បំផុត​ប្រចាំ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០២១ ពី​ទស្សនា​វ​ត្តី Finance Derivative ពី​ប្រទេស​ហូ​ឡង់​

3.​ពានរង្វាន់​អភិបាលកិច្ច​ល្អ​បំផុត ប្រចាំ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០២១ ពី​ទស្សនា​វ​ត្តី Finance Derivative ពី​ប្រទេស​ហូ​ឡង់​

4.​​ពានរង្វាន់​ធនាគារ ដែល​ផ្តល់​សេវាកម្ម​អតិថិជន​ល្អ​បំផុត​ប្រចាំ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០២១ ពី​ទស្សនា​វ​ត្តី International Business Magazine ពីស​ភាព​អារ៉ាប់​រួម​

5.​ពានរង្វាន់​សេវា​ធនាគារ​ចល័ត​ដែលមាន​ភាព​ច្នៃប្រឌិត​ជាងគេ ប្រចាំ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០២១ ពី​ទស្សនា​វ​ត្តី International Business Magazine ពីស​ភាព​អារ៉ាប់​រួម​

6.​​ពានរង្វាន់​អភិបាលកិច្ច​ល្អ​បំផុត ពី​ទស្សនា​វ​ត្តី World Economic Magazine ពី​សហរដ្ឋអាមេរិក​

7.​​ពានរង្វាន់​សេវា​ធនាគារ​ចល័ត​ដែល​ល្អ​ជាងគេ ពី​ទស្សនា​វ​ត្តី World Economic Magazine ពី​សហរដ្ឋអាមេរិក​

8.​ពានរង្វាន់ សេវាកម្ម​មាស​ល្អ​ជាងគេ ពី​ទស្សនា​វ​ត្តី World Business Outlook ពី​ប្រ​ទេ​សឹង្ហ​បុរី​

9.​​និង​ពានរង្វាន់​សេវា​ធនាគារ​ចល័ត​ដែល​ល្អ​ជាងគេ​ពី​ទស្សនា​វ​ត្តី World Business Outlook ពី​ប្រ​ទេ​សសឹង្ហ​បុរី​

លេង​ម៉ូដប្លែក​ អគារ​​​ធនាគារវឌ្ឍនៈ​​កំពង់ចាម រចនា​ប្រកប​ដោយ​​ស្ថាបត្យកម្មល្អប្រណិត
210 Shares