ឥណ្ឌូនេស៊ី ទំនងជាបរាជ័យចំពោះគោលដៅ ក្នុងការផលិតធ្យូងថ្មទ្រង់ទ្រាយធំរបស់ខ្លួន

អន្តរជាតិ
44 Shares

រដ្ឋមន្ត្រីក្រសួងថាមពល បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសឥណ្ឌូនេស៊ី ទំនងជាបរាជ័យចំពោះគោលដៅ ក្នុងការផលិតធ្យូងថ្មទ្រង់ទ្រាយធំរបស់ខ្លួន នៅឆ្នាំនេះ ។

នាយកប្រតិបត្តិផ្នែករុករករ៉ែ បានប្រាប់សារព័ត៌មាន Reuters ថា ភ្លៀងបន្តធ្លាក់ខ្លាំង ដែលកំពុងធ្វើឲ្យប្រតិបត្តិការអណ្តូងរ៉ែ និងកំពង់ផែ មានភាពយឺតយ៉ាវនៅក្នុងប្រទេសឥណ្ឌូនេស៊ី ស្របពេលប្រទេសនេះ គឺជាអ្នកនាំចេញធ្យូងថ្មសម្រាប់ប្រើប្រាស់ជាការផលិតថាមពល ដ៏ធំបំផុតរបស់ពិភពលោក ។

Indonesia targets coal output of 550 million tonnes in 2021 | World |  Vietnam+ (VietnamPlus)

មិនតែប៉ុណ្ណោះ លោក Sujatmiko នាយកផ្នែកធ្យូងថ្ម នៅក្រសួងថាមពល បានប្រាប់សន្និសីទមួយថា ផលិតកម្មបច្ចុប្បន្នត្រូវបានគេរំពឹងថានឹងអាចទទួលបានទិន្នផលត្រឹមតែ ៦១០ លានតោនប៉ុណ្ណោះ នៅក្នុងឆ្នាំ ២០២១ នេះ ដែលចំនួននេះគឺតិចជាង ២,៤% ពីគោលដៅពីមុនរបស់ក្រសួង ដែលប៉ាន់ស្មានថាអាចផលិតបាន ៦២៥ លានតោន ។

លោក Sujatmiko បាននិយាយថា ៖ “ការសម្រេចបាន (ទិន្នផល) របស់យើង ទាបជាងមុនបន្តិច ដោយសារបញ្ហាអាកាសធាតុនៅអណ្តូងរ៉ែ ព្រោះមានភ្លៀងធ្លាក់ខ្លាំងណាស់” ។

លោកបានបន្ថែមថា “យើងសង្ឃឹមថាប្រតិបត្តិការការជីកធ្យូងថ្ម នឹងមានភាពរលូន រហូតដល់ខែធ្នូ ចុងឆ្នាំ ២០២១ នេះ ដែលយើងអាចឈានដល់ការផលិតប្រហែល ៦១០ លានតោន” ។

លើសពីនេះ លោក  Sujatmiko  បានបង្ហាញទៀតថា នៅចន្លោះខែមករា ដល់ខែកញ្ញាផលិតកម្មធ្យូងថ្មរបស់ឥណ្ឌូនេស៊ី ទទួលបានទិន្នផលចំនួន ៤៥០ លានតោន ពោលគឺសម្រេចបាន ៧២% នៃគោលដៅដែលបានព្រៀងទុក។

ទិន្នន័យរបស់ក្រសួងថាមពល បានបង្ហាញថាការផលិតធ្យូងបានកើនឡើង ៨,៧% ភាគរយ ដល់ ៤៥៦,៧៧ លានតោន ពីចំនួន ៤២០,២៩ លានតោន នៅចន្លោះខែមករា ដល់ខែកញ្ញាឆ្នាំ ២០២០៕

ប្រភព: CNA

ឥណ្ឌូនេស៊ី ទំនងជាបរាជ័យចំពោះគោលដៅ ក្នុងការផលិតធ្យូងថ្មទ្រង់ទ្រាយធំរបស់ខ្លួន
44 Shares