រាជរដ្ឋាភិបាលបន្ថែម អតីតអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស

សង្គម​និង​សេដ្ឋកិច្ច
143 Shares

រដ្ឋសភាជាតិ នៅព្រឹកថ្ងៃទី២៥ តុលានេះ បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការបំពេញបន្ថែមសមាសភាពសមាជិក នៃរាជរដ្ឋាភិបាលដល់លោក ប៉ា សុជាតិវង្ស អតីតបាលរាជធានីភ្នំពេញ ជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ដោយទទួលបាន ១១០សម្លេង ក្នុង១១១សម្លេង និងមោឃៈ ១សម្លេង។

May be an image of indoor

ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជ្រើសតាំងលោក ប៉ា សុជាតិ ជាសមាជិកបន្ថែមរបស់រាជរដ្ឋាភិបាល គឺឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តកម្មវិធីនយោបាយឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

សូមជម្រាបជូនថា លោក ប៉ា សុជាតិវង្ស ធ្លាប់បានបំពេញតួនាទីជាតំណាងរាស្ត្រ, ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ, អភិបាលរាជធានីភ្នំពេញ, អភិបាលរងរាជធានីភ្នំពេញ, អភិបាលរងខេត្តបាត់ដំបង, អភិបាលរងខេត្តកំពង់ធំ, អភិបាលខណ្ឌដូនពេញ និងជាអនុប្រធានគណៈឃោសនាអប់រំក្រុងភ្នំពេញ សម័យសាធារណរដ្ឋកម្ពុជាផងដែរ។

រាជរដ្ឋាភិបាលបន្ថែម អតីតអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស
143 Shares